Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ចាប់ផ្ដើមរកឃើញសាកសពចំណាប់ខ្មាំង ក្រោយក្រុមហាម៉ាស​ព្រមានគ្មានឈ្លើយសឹកណានៅសល់ជីវិត

បានផុស

នៅ

កងទ័ពអ៊ីស្រាអែលបានអះអាងរកឃើញសាកសពចំណាប់ខ្មាំង ២ នាក់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ្នកទាំងពីរនោះសុទ្ធសឹងតែត្រូវបានចាប់ធ្វើជាឈ្លើយសឹកដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ក្នុងពិធីបុណ្យតន្ត្រីជិតព្រំដែនតំបន់ហ្គាហ្សាស្ទ្រីប អំឡុងការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។

នាង Eden Zacharia (ឆ្វេង) និងលោក Sergeant Major Ziv Dado (ស្ដាំ)

យោងតាមសេចក្ដីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា សាកសពចំណាប់ខ្មាំងទាំងពីរនាក់នោះមានឈ្មោះ Eden Zacharia ភេទស្រី វ័យ ២៨ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Sergeant Major Ziv Dado ភេទប្រុស វ័យ ៣៦ ឆ្នាំ ខណៈក្នុងអំឡុងពេលលីសែងសាកសពរបស់ចំណាប់ខ្មាំងនោះ ក៏មានទាហានអ៊ីស្រាអែល ២ រូបបានបាត់បង់ជីវិត និងអ្នកផ្សេងទៀតរងរបួសផងដែរ ។

ទន្ទឹមនោះ ការប្រទះឃើញសាកសពរបស់ចំណាប់ខ្មាំងក្នុងតំបន់ហ្គាហ្សានៅពេលនេះក៏កើតមានឡើង ក្រោយពេលដែលក្រុមហាម៉ាសប្រកាសថា នឹងមិនមានឈ្លើយសឹកណាមួយនៅសល់ជីវិតរស់នៅឡើយ ប្រសិបបើអ៊ីស្រាអែលមិនព្រមធ្វើតាមការដោះដូរអ្នកទោសប៉ាឡេស្ទីន និងសម្រេចការចរចាក្នុងលក្ខខណ្ឌណាមួយនោះ ។

ជាក់ស្ដែង អ៊ីស្រាអែលមិនខ្វល់នឹងពាក្យសម្ដីទាំងនេះឡើយ ដោយនៅតែបន្តបើកការវាយប្រហារទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងការបំផ្ទុះតាមដីគោកយ៉ាងសន្ធាប់មកលើនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហាននេះដែរ អាជ្ញាធរសុខាភិបាលរបស់តំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីការវាយប្រហារសងសឹកដ៏ឃោរឃៅពីសំណាក់កងទ័ពអ៊ីស្រាអែលនោះមក ពលរដ្ឋប៉ាឡេស្ទីនជាង ១៨,៦០០ នាក់ត្រូវបានសម្លាប់ និង ៥០,៥០០ នាក់ផ្សេងទៀតរងរបួស ។

ចំណែកខាងអ៊ីស្រាអែលវិញ ក្រោយការវាយឆ្មក់ឆ្លងព្រំដែនពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានសម្លាប់ជនស៊ីវិលប្រមាណ ១,២០០ នាក់ ហើយរហូតមកដល់ពេលនេះមានក៏មានទាហានអ៊ីស្រាអែលជាង ១០០ នាក់បាត់បង់ជីវិតផងដែរ ខណៈចំណាប់ខ្មាំងជិត ១៣៩ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមប្រដាប់អាវុធមួយនេះនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កាសែតអាមេរិក WSJ ៖ អ៊ីស្រាអែល ចាប់ផ្ដើមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោម ដីរបស់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៨ នាទីutes មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ៣ ម៉ោង មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម