ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំង អ៊ីស្រាអែល ព្រមានមិនសំចៃមាត់ទៅលោកនាយករដ្ឋមន្ត្រី Netanyahu
មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែលលោក Yair Lapid កាលពីថ្ងៃព្រហស្បតិ៍បានព្រមានមិនសំចៃមាត់ និងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អំពីការភូតកុហកឥតល្ហែ និងតែងតែគេចវេសមិនទទួលខុសត្រូវទៅលើទាហានអ៊ីស្រាអែលដែលកំពុងត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Lapid បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ពេញមួយជីវិតនេះ លោក Netanyahu កំពុងធ្វើខុសលើបញ្ហាជាច្រើនដូចជា ការការញុះញង់ និយាយភូតកុហក និងបង្កើតការស្អប់ខ្ពើម ជាពិសេសលោកក៏កំពុងតែដឹកនាំប្រទេសដើរលើផ្លូវសង្គ្រាមដ៏ជូរចត់ ហើយទាហានត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ” ។
លោក Lapid បាននិយាយទៀតថា “ក្រោមការដឹកនាំរបស់លោក Netanyahu ទាហានអ៊ីស្រាអែលមិនត្រឹមតែកំពុងត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ទាហានរបស់យើងក៏បាត់បង់ជីវិតជាហូរហែផងដែរ ក្រោយពេលដែលនាយករដ្ឋមន្ត្រីរូបនេះបង្កើតជម្លោះសាជាថ្មីជាមួយអាមេរិក ជាមួយខ្ញុំ និងជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមដូចជា លោក Benny Gantz និង Gadi Eisenkot ជាដើម” ។
ការព្រមានមិនសំចៃមាត់ពីសំណាក់មេបក្សប្រឆាំងរូបនេះកើតមានឡើង បន្ទាប់ពីលោក Netanyahu ជំទាស់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ក្រោយបញ្ចប់សង្គ្រាមអ៊ីស្រាអែល ក៏ដូចជាមានទាហានស្លាប់បាត់បង់ជីវិតជាហូរហែផងដែរ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយពេលដែលការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ១១០ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,៧០០ នាក់ត្រូវបានសម្លាប់ និង ៥០,៨០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កាសែតអាមេរិក WSJ ៖ អ៊ីស្រាអែល ចាប់ផ្ដើមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោម ដីរបស់ក្រុមហាម៉ាស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


