Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចុះ​បង្ក្រាបអ្នកបើកបរ​គ្រឿងចក្រ​ពាក់ព័ន្ធ​ឈូស​ដី​ព្រៃខុសច្បាប់

បានផុស

នៅ

កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមូលដា្ឋនកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ ដឹកនាំដោយលោក វរ:សេនីយ៍ត្រី សាន្ត សុវិជ្ជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីដែនជំរកសត្វព្រៃសំបូរ និងមន្ត្រីរដ្ឋបាលព្រៃឈើអូរគ្រៀង បានចុះបង្ក្រាបការ​ឈូស​ឆាយ​រានដីព្រៃខុសច្បាប់មួយកន្លែងនៅចំណុច UTM លេខ ៦២៨៦០១ ១៤៤០២៤៦ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំ​អូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ការ​ចុះប​ង្រ្កា​បសមត្ថកិច្ចបានរឹបអូសគ្រឿងចក្រមួយគ្រឿង និងឃាត់ខ្លួនអ្នកបើកបរម្នាក់នៅនឹងកន្លែងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនោះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រស់ យិន ភេទប្រុស អាយុ ២៥ ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងចាត់នីតិវិធីបន្ដ។

យ៉ាងណា​មិញ ទីតាំងដីខាងលើត្រូវ​បាន​ប្រជាពលរដ្ឋអះអាង​មានឯកសារបញ្ជាក់ផ្ទេរសិទ្ធិកាន់កាប់ពីមេភូមិ និងមេឃុំ។
យោង​តាមលិខិតកាន់កាប់ដីលេខ៖ ល.៣២/០៣ របស់ឈ្មោះ ឃុត សម ជាប្តី និងប្រពន្ធឈ្មោះ មាន់ គយ ជាប្រពន្ធ បានបញ្ជាក់ថា ពួកគាត់បានកាន់កាប់ដីស្រែមួយកន្លែង ក្នុងភូមិអូរគ្រៀង ចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ដោយមានក្បាលប្រវែង ១៥០ ម៉ែត្រ និងបណ្តោយប្រវែង ២៥០ ម៉ែត្រ និងកន្ទុយ ២០០ ម៉ែត្រ និងបានបញ្ជាក់ទទួលស្គាល់ពីលោក អិន តុន ជាមេភូមិ និងលោក សាន សាមៀ ជាមេឃុំអូរគ្រៀង នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៣។

ដោយឡែក ឯកសារកិច្ចសន្យាទិញនិងលក់ដី លេខ៖ ៤១៤/២៣ ឃ.អ.គ របស់ឈ្មោះ ពុយ គយ អាយុ ៦៦ ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ សាក់ ម៉ាច អាយុ ៥១ឆ្នាំ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបញ្ជាក់ថា ពួកគាត់បានព្រមព្រៀងផ្ទេរសិទ្ធិដីមួយកន្លែង ដែលមានទំហំ ៤២៥០០ម៉ែត្រការេ ស្ថិតនៅភូមិអូរគ្រៀង ឲ្យទៅឈ្មោះ ទិត ធារិន អាយុ ៣៣ឆ្នាំ ជាប្តី និងប្រពន្ធ ឈ្មោះ គឹម កងមាស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ដោយមានការបញ្ជាក់ទទួលស្គាល់ពីលោក ហែប វ៉ន ជាមេភូមិ និងលោក កែវ បុប្ផា ជាមេឃុំអូរគ្រៀង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១០ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម