ជីវិតកម្សាន្ដ
ករុណា ពេជ្រ ចង់យកបទចាស់ៗ Cover ឡើងវិញ មុនលាឈប់ពីសិល្បៈ តែខ្វះការលើកទឹកចិត្ត
ខណៈអាជីពសិល្បៈអំឡុងមួយរយៈនេះហាក់ស្ងប់ស្ងាត់ តារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហាញពីចេតនាចង់យកបទចម្រៀងចាស់ៗ ល្បីៗ Cover ឡើងវិញ មុនលាឈប់ពីសិល្បៈ ប៉ុន្តែខ្វះការផ្តល់កម្លាំងចិត្តពីអ្នកនៅជុំវិញខ្លួន។

លោក ករុណា ពេជ្រ បានបញ្ជាក់ឲ្យដឹងថា លោកមានបំណងចង់យកបទចាស់ៗ ល្បីៗ ពីមុនមកCover ឡើងវិញ មុនលាឈប់ពីសិល្បៈ ប៉ុន្តែអត់មានអ្នកណាផ្តល់កម្លាំងចិត្តសោះ មានតែគេមើលរំលង ចុងក្រោយមិនហ៊ាននិយាយ បានត្រឹមឆ្អែតចិត្ត រួចធ្វើជាបន្លប់ខ្លួនឯង ម្តងរត់ទៅនេះ ម្តងរត់ទៅនោះ ដើម្បីលួងខ្លួនឯងថាកំពុងរវល់ខ្លាំងណាស់។

លោក ករុណា ពេជ្រ បាននិយាយបន្តថា «គិតយូរៗ ទៅ អាណិតខ្លួនឯងខ្លោចចិត្តទីបំផុត ព្រោះគ្មានអ្នកណាជួយយើងបានទេក្រៅពីខ្លួនឯង ឲ្យកម្លាំងចិត្តខ្លួនឯងនៅពេលដែលខ្លួនឯងលែងមានគេឲ្យតម្លៃ So sad ប៉ុន្តែនៅតែអរគុណបងៗ ខាងព័ត៌មាន ក៏ដូច Page ផ្សេងៗ នៅតែព្យាយាមគាស់កកាយ អ្វីៗ ដែលខ្ញុំធ្លាប់មាននៅក្នុងវិស័យសិល្បៈ ទាំងចាស់ទាំងថ្មី ជួយផ្សព្វផ្សាយឲ្យបងប្អូន ក៏ដូចក្មេងៗ ជំនាន់ក្រោយបានស្គាល់នៅសិល្បករម្នាក់នេះ»។

លោក ករុណា ពេជ្រ បានបន្ថែមថា «Drama បែបលាយរឿងពិតខ្លះ បញ្ជាក់ឆ្លងឆ្នាំបងប្អូនកុំហៅករុណា ពេជ្រ ច្រៀងអី ព្រោះ ករុណា ពេជ្រ រវល់ទៅ Countdown នៅប្រទេសថៃហើយ ចុងក្រោយលួងខ្លួនឯងទៀត»។ ទោះយ៉ាងណា មានអ្នកគាំទ្រលោក ករុណា ពេជ្រ បានលើកទឹកចិត្តឲ្យតារារូបនេះ បន្តអាជីព និង Cover ឡើងវិញនូវបទចាស់ៗ របស់ខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


