ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតួកគី ប្រដូចនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទៅនឹង Adolf Hitler
សង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីតួកគីនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីលោក Tayyip Erdogan ប្រដូចលោក Benjamin Netanyahu ទៅនឹង Adolf Hitler។

មិនត្រឹមប៉ុណ្ណឹង លោក Erdogan ក៏បានប្រដូចការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ទៅនឹងទង្វើរបស់ពួកណាស៊ី ដែលប្រព្រឹត្តដាក់ប្រជាជនជ្វីហ្វ ផងដែរ។
លោកនិយាយថា ប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល កំពុងធុញទ្រាន់ចំពោះឧក្រិដ្ឋកម្មសង្គ្រាម។ តួកគី ស្វាគមន៍អ្នករៀនសូត្រនិងអ្នកវិទ្យាសាស្ត្រ ដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ដោយសារតែទស្សនៈរបស់ពួកគេលើជម្លោះនេះ។
លោក Erdogan និយាយថា “អ៊ីស្រាអែល ធ្លាប់និយាយអាក្រក់ពី Hitler។ តើអ្នកមានអ្វីខុសពី Hitler ទៅ? គេធ្វើឲ្យយើងនឹកដល់ Hitler។ តើទង្វើរបស់លោក Netanyahu ខុសពី Hitler ប៉ុន្មានទៅ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Erdogan អះអាងថា “លោក Netanyahu មានជាង Hitler, គាត់ទទួលបានការគាំទ្រពីបស្ចិមប្រទេស។ មានការគាំទ្រគ្រប់យ៉ាងពីសហរដ្ឋអាមេរិក ហើយតើពួកគេបានធ្វើអ្វីជាមួយការគាំទ្រទាំងអស់នេះ? ពួកគេបានសម្លាប់ប្រជាជនហ្គាហ្សា ជាង ២០០០០នាក់។
មិនទុកយូរ លោក Netanyahu បានឆ្លើយតបវិញភ្លាមៗដោយផ្លែផ្កាឲ្យថា “ប្រធានាធិបតីតួកគី គួរតែជាមនុស្សចុងក្រោយដែលបង្រៀនអ៊ីស្រាអែល។ លោក Erdogan បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិឃើដ ហើយជាប់កំណត់ត្រាពិភពលោកសម្រាប់ការចាប់អ្នកកាសែតដែលប្រឆាំងនឹងការគ្រប់គ្រងរបស់គាត់។ គាត់គឺជាមនុស្សចុងក្រោយដែលមកផ្សព្វផ្សាយសីលធម៌ដល់ពួកយើង”។

ទោះបីជារិះគន់អ៊ីស្រាអែលក្តី ក៏តួកគីនៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋនេះជានិច្ច ដោយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ភាគីប្រឆាំង និងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែទីក្រុងអង់ការ៉ានិយាយថា ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល បានដាំក្បាលចុះ ចាប់តាំងពីថ្ងៃទី៧ខែតុលា នៅពេលក្រុមហាម៉ាសបើកការវាយប្រហារឆ្លងដែន សម្លាប់មនុស្ស១២០០នាក់ ជាហេតុបង្ខំឲ្យអ៊ីស្រាអែល ចាប់ផ្តើមសង្រ្គាមលើចលនាប៉ាឡេស្ទីននេះតែម្តង។
ហើយមិនដូចសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន និងប្រទេសអារ៉ាប់មួយចំនួនឡើយ សមាជិកណាតូតួកគី មិនចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវកម្មនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


