កីឡា
អូឡាំពិកអន្តរជាតិបដិសេធការទាមទាររបស់អ៊ុយក្រែនជុំវិញអត្តពលិករុស្ស៊ី
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach មិនខ្លាចការធ្វើពហិការរបស់ប្រទេសអ៊ុយក្រែនក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ ទេ ជុំវិញអត្តពលិកប្រទេសរុស្ស៊ី និងបេឡារុស្សត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាពិភពលោកមួយនេះ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចកាលពីថ្ងៃទី៨ ខែធ្នូ ដើម្បីឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង ដោយឈរលើមូលដ្ឋានអព្យាក្រឹត។ ទោះយ៉ាងណា ការសម្រេចនេះបានតែវិញ្ញាសាឯកត្តជនប៉ុណ្ណោះ។ អត្តពលិកម្នាក់ៗត្រូវបំពេញលក្ខណៈវិនិច្ឆ័យជាក់លាក់ដោយខ្លួនឯង។
លោក លោក Bach បានលើកឡើងថា ៖«ការមិនបំពេញតាមការទាមទារទាំងអស់របស់អ៊ុយក្រែនមិនមែនមានន័យថា IOC គាំទ្រសង្រ្គាមនោះទេ។ យើងបានបង្ហាញសាមគ្គីភាពដែលមិនធ្លាប់មានជាមួយអត្តពលិកអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។ ហេតុអ្វីបានជាអ៊ុយក្រែន គួរដាក់ទណ្ឌកម្មអត្តពលិករបស់ខ្លួនចំពោះសកម្មភាពរបស់កងទ័ពរុស្ស៊ី?

លោក Bach បានបន្តថា ការសម្រេចចិត្តលើការទទួលយកអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងមិនផ្លាស់ប្តូរជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែនសម្រាប់ជាថ្នូរអង្វរប្រទេសរុស្ស៊ីនោះទេ។ «ជាថ្មីម្តងទៀតបញ្ជាក់យ៉ាងច្បាស់ដល់ពិភពលោកអំពីសារសំខាន់នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលនេះ»។
ការសម្រេចចិត្តរបស់ IOC បានទាញប្រតិកម្មយ៉ាងខ្លាំងពីអ៊ុយក្រែន និងរុស្ស៊ី។ សហព័ន្ធកីឡារុស្ស៊ីបារម្ភថា អត្តពលិកល្អបំផុតរបស់ខ្លួនអាចត្រូវបានបដិសេធក្នុងការចូលប្រកួតដោយឈរលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យទាំងនេះ។
«នេះមានន័យថា យើងពិតជាបានរកឃើញដំណោះស្រាយដែលមានតុល្យភាព»។ លោក Bach បាននិយាយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


