ព័ត៌មានអន្ដរជាតិ
ចិន ព្រមានប្រទេសអាស៊ីប៉ាស៊ីហ្វិក ជុំវិញផែនការពង្រីកយោធា របស់អាមេរិក
ដោយលើកឡើងពីផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការកសាងអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ឡើងវិញ នៅលើកោះតូចមួយនាភាគខាងជើងនៃកោះ Guam, ក្រសួងការពារជាតិចិន បានអំពាវនាវឲ្យប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក ត្រូវយកចិត្តទុកដាក់ឲ្យមែនទែនចំពោះការពង្រីកយោធានៅក្នុងតំបន់នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ អ្នកនាំពាក្យក្រសួងលោក Wu Qian និយាយថា គម្រោងអាកាសយានដ្ឋាននេះ គឺជាវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន ដែលមានតែបង្កជាការប្រឈមមុខដាក់គ្នាប៉ុណ្ណោះ។
លោកបន្តថា “យោធាចិន កំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះទង្វើរបស់សហរដ្ឋអាមេរិក ហើយនឹងការពារមុតមាំចំពោះសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យរបស់ចិននៅក្នុងតំបន់”។
កាលពីដើមខែនេះ មេទ័ពអាកាសអាមេរិកលោក Kenneth Wilsbach បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា មន្ទីរបញ្ចកោណ នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីស្តារអាកាសយានដ្ឋាន Tinian។ ទីនោះត្រូវបានអាមេរិក ប្រើសម្រាប់ការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ប៉ុន្តែចាប់តាំងពីពេលនោះមក ត្រូវបានគេទុកចោល។
លោក Wilsbach កត់សម្គាល់ថា គម្រោងជួសជុលនេះ គឺជាផ្នែកមួយនៃផែនការមេ ដើម្បីដាក់យន្តហោះចម្បាំងរបស់អាមេរិក នៅទូទាំងតំបន់។
សូមបញ្ជាក់ មូលដ្ឋានទ័ពអាកាស Tinian មានទីតាំងលើប្រជុំកោះ Northern Mariana ដែលជាទឹកដីសហរដ្ឋអាមេរិកនៅភាគខាងជើងកោះ Guam និងមានចម្ងាយប្រហែល៣០០០គីឡូម៉ែត្រ ភាគខាងកើតចិនដីគោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ថ្កោលទោសរដ្ឋាភិបាល តៃវ៉ាន់ ថា និយាយបំផ្លើសការពិតដើម្បីទទួល បានសំឡេងឆ្នោតគាំទ្រ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ