Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ថៃ ព្រមានពលរដ្ឋកុំឲ្យលេងបាញ់កាំភ្លើងឡើងលើមេឃថ្ងៃឆ្លងឆ្នាំ​សកល

បានផុស

នៅ

អ្នកនាំពាក្យរងប៉ូលិសថៃលោកស្រី Chanchai Rattanapanit បានចេញការព្រមានទៅដល់ប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តសកម្មភាពខុសច្បាប់ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការបាញ់កាំភ្លើងទៅលើមេឃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា “ការអបអរពិធីបុណ្យចូលឆ្នាំសកលដោយលេងបាញ់កាំភ្លើងឡើងលើមេឃបែបនេះ គឺបង្កគ្រោះថ្នាក់ខ្លាំងមែនទែន ព្រោះថា ប្រសិនបើគ្រាប់កាំភ្លើងរក្សាល្បឿននៅពេលធ្លាក់មកវិញ វាអាចបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ឬអាចស្លាប់បាន ហើយនេះយើងមិននិយាយពីការខូចខាតណាមួយចំពោះទ្រព្យសម្បត្តិរដ្ឋឡើយ” ។

លោកស្រី Rattanapanit បានលើកឡើងទៀតថា សកម្មភាពបែបនេះគឺជា “ទង្វើគ្មានការទទួលខុសត្រូវ និងគ្មានសីលធម៌” ដោយសារតែឆ្នាំមុនៗការលេងបាញ់កាំភ្លើងបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ហើយបើមានអ្នកល្មើសនឹងមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរផងដែរ ។

លោកស្រីបាននិយាយទៀតថា ច្បាប់ស្តីពីអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និងអាវុធក្លែងក្លាយចែងថា ការយកអាវុធជាតិផ្ទុះទៅកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត គឺត្រូវបានហាមឃាត់ ហើយអ្នកល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ២៩១ ដុល្លារ ។

ប៉ុន្តែក្នុងករណីបើគ្រាប់កាំភ្លើងធ្លាក់មកបណ្ដាលឲ្យមានមនុស្សស្លាប់ បុគ្គល​ដែល​នៅ​ពី​ក្រោយ​អំពើ​ធ្វេសប្រហែស​បែប​នេះ​ ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អតិបរមា ​១០ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ជាង ៥,៨០០ ដុល្លារ ហើយក្នុង​ករណី​មាន​បង្កការខូចខាតទ្រព្យសម្បតិ្តរដ្ឋ ឬមានអ្នករបួស ជន​សង្ស័យ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​អតិបរមា ១,៧៥០ ដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ តើប្រទេសណាឆ្លងឆ្នាំសកលមុនគេ ហើយដែនដីណាលាឆ្នាំចាស់ក្រោយគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម