ជីវិតកម្សាន្ដ
Lisa បង្ហាញពីវិធីព្យាបាលផ្លូវចិត្ត ពេលតានតឹងខ្លាំងក្នុងជីវិត
នៅក្នុងបទសម្ភាសន៍មួយ Lisa សមាជិកក្រុម BLACKPINK បានប្រាប់អ្នកទស្សនាថា នៅពេលនាងតានតឹងខ្លាំងក្នុងជីវិតគឺគេចមិនផុតនឹងការឈឹចាប់នោះទេ។ ប៉ុន្តែការព្យាបាលផ្លូវចិត្តគឺជារឿងសំខាន់បំផុត ដូច្នេះទើបនាងសម្រេចចែករំលែកពីវិធីជម្រេះការពិបាកមួយនោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយ Lisa នៅកម្មវិធី LISA ELLE Taiwan តារាស្រីរូបនេះបានរៀបរ៉ាប់អំពីរឿងរ៉ាវផ្សេងៗក្នុងជីវិតក្នុងអតីតកាល សម័យកាលខ្លះក៏រីករាយនិងឈឺចាប់រួមគ្នា។ យ៉ាងណាក៏ដោយ Lisa បានបង្ហាញពីរបៀបព្យាបាលស្ថានភាពផ្លូវចិត្តរបស់នាង ប្រសិនបើអ្នកជួបប្រទះភាពតានតឹងខ្លាំងមិនអាចដោះស្រាយបាន។

ក្នុងនោះសមាជិកក្រុម BLACKPINK បាននិយាយពីបទពិសោធន៍របស់នាងថា “ខ្ញុំមិនដែលគិតទេ! វានឹងចាំបាច់ក្នុងការញែកខ្លួនឯងក្នុងស្ថានភាពផ្សេងៗគ្នា។ នៅពេលដែលខ្ញុំមានអារម្មណ៍តានតឹង ខ្ញុំនឹងទៅផ្ទះ ហើយឱបឆ្មា និងឆ្កែរបស់ខ្ញុំ។ ខ្ញុំនឹងទិញទំនិញតាមអ៊ីនធឺណិត ខ្ញុំនឹងព្យាយាមគេង ឬសម្រាកពីការហោះហើរ ហើយនិយាយជាមួយសមាជិកក្នុងក្រុម”។
លើសពីនេះទៀតនាងនិយាយបញ្ចាក់បន្ថែមទៀតថា “ថ្មីៗនេះ ខ្ញុំបានទទួលសៀវភៅដែលពោរពេញដោយអត្ថន័យ។ សៀវភៅសមាធិដែលអាចជួយអ្នកស្វែងរកសន្តិភាពក្នុងចិត្ត បង្រៀនអ្នកឲ្យចិត្តស្ងប់ និងផ្តោតលើបច្ចុប្បន្ន។ សៀវភៅនេះពិតជាបានជួយខ្ញុំយ៉ាងច្រើន។ អស់អ្នកដែលមានបញ្ហា មានពាក្យពីសៀវភៅដែលនិយាយថា៖ ចំណាយពេលសម្រាប់ខ្លួនអ្នក នោះជារឿងគួរឲ្យចាប់អារម្មណ៍អំពីសៀវភៅនេះ។ ក្រៅពីនេះខ្ញុំអានវាដោយខ្លួនឯង។ ខ្ញុំក៏ណែនាំឲ្យម៉ាក់ខ្ញុំអានវាដែរ ព្រោះវាល្អណាស់ ជាពិសេសនៅពេលអ្នកមានអារម្មណ៍មិនល្អ។ សៀវភៅនេះនឹងជួយអ្នករកឃើញសន្តិភាពក្នុងចិត្ត និងសុខសន្តិភាពរបស់អ្នក ហើយផ្តល់នូវគន្លឹះដ៏អស្ចារ្យសម្រាប់ការគ្រប់គ្រងអារម្មណ៍ឲ្យកាន់តែប្រសើរឡើង”។
យ៉ាងណាក៏ដោយ Lisa ក៏បានបង្ហើបជាចុងក្រោយចំពោះមូលហេតុដែលនាងចង់ចេះនិយាយភាសាបារាំងបានយ៉ាងល្អដូចគេឯងដែរ។ ជាពិសេសនាបច្ចុប្បន្ននេះ អាជីពរបស់នាងក៏ទាក់ទងនឹងប្រទេសមួយនេះច្រើនសន្ធឹកផងដែរ។

សមាជិកក្រុម BLACKPINK និយាយថា “ខ្ញុំមានឱកាសចំណាយពេលជាមួយគ្រួសារ និងធ្វើសមាធិ។ ខ្ញុំចង់ប្រកួតប្រជែងខ្លួនឯងដើម្បីរៀនភាសាថ្មីនាពេលអនាគត ដូចជាភាសាបារាំង ប៉ុន្តែវាក៏ជាការអនុវត្តដ៏ធំមួយផងដែរ។ ខ្ញុំចង់រៀនភាសាបារាំង ដោយសារអាជីពការងាររាល់ថ្ងៃក៏ពាក់ព័ន្ធច្រើន ដូច្នេះបើខ្ញុំអាចនិយាយជាមួយជនជាតិបារាំងគឺខ្ញុំត្រូវតែរៀបបន្ថែមទៀត”៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជម្រេះដំណឹងបែកបាក់របស់ BLACKPINK សមាជិកទាំង ៣ ជូនពរថ្ងៃកំណើត Jisoo
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


