ជីវិតកម្សាន្ដ
ជម្រះដំណឹងបែកបាក់របស់ BLACKPINK សមាជិកទាំង ៣ ជូនពរថ្ងៃកំណើត Jisoo
អំឡុងឆ្នាំ២០២៣សមាជិកក្រុម BLACKPINK ត្រូវជួបប្រទះនូវរឿងរ៉ាវទាក់ទងនឹងកុងត្រាដែលត្រូវអូសបន្លាយរហូតលេចឮពាក្យចចាមអារ៉ាមជាច្រើនចំពោះពួកគេម្នាក់ៗ។
ជាមួយគ្នានោះថែមទៀត ក្រោយកិច្ចសន្យាជាមួយផលិតកម្ម YG បានបញ្ចាក់ថាសកម្មភាពក្រុមនៅតែបន្ត ខណៈដែលសកម្មភាពទោលគឺលែងមានទៀត។ អ្នកទាំងបួនក៏លែងមានសកម្មភាពជាក្រុម ក្នុងពេលដែល Jennie ប្រកាសបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន, Lisa និង Rose ត្រូវពង្រឹងការងារនៅក្រៅប្រទេស ចំណែកឯ Jisoo ត្រូវស្ថិតនៅក្រោមការមើលថែពីបងប្រុសវិញ។

ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៣ ខែមករា ដើម្បីជម្រះដំណឹងបែកបាក់របស់ក្រុម BLACKPINK សមាជិកទាំង ៣ បានជូនពរថ្ងៃខួបកំណើតរបស់ Jisoo ដោយអ្នកដំបូងគេបង្អស់គឺ Jennie បានប្រារព្ធខួបកំណើតរបស់ Jisoo តាមរយៈការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមរបស់នាងជាមួយនឹងសារថា “រីករាយថ្ងៃកំណើតមិត្តសម្លាញ់”, Lisa និង Rose ក៏មិនខកខានក្នុងការជូនពរបងស្រីធំរបស់ក្រុមនេះ ឲ្យរីករាយថ្ងៃកំណើតផងដែរ។
ប្រការនេះបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក ញញឹមដោយក្ដីរីករាយហើយក៏រាងធូរចិត្តជាងមុន កាលបើដឹងថាពួកគេនៅតែស្រលាញ់គ្នានិងស្និតស្នាលដដែល។ ទោះបីជាសមាជិកក្រុម BLACKPINK នឹងមិនបន្តកុងត្រាផ្ទាល់ខ្លួនជាមួយ YG Entertainment ក៏ដោយ ប៉ុន្តែមិត្តភាពរបស់ពួកគេមិនផ្លាស់ប្តូរឡើយ។
សូមបញ្ចាក់ជាថ្មីម្ដងទៀតថា សមាជិកក្រុម BLACKPINK ទាំងអស់បានសម្រេចចិត្តមិនបន្តកិច្ចសន្យាផ្ទាល់ខ្លួនជាមួយផលិតកម្ម YG Entertainment ។ ពួកគេមានសេរីភាពក្នុងការបន្តការងារទោលក្រោមតំណាងផ្សេងៗ ហើយបើទោះជាមិនបានបន្តកិច្ចសន្យាទោលក៏ពិតមែន ប៉ុន្តែសកម្មភាពក្រុមនៅតែបន្ត ដរាបណាកាលវិភាគអ្នកទាំងបួនសមស្របជាមួយគ្នា៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បង្អួតឈុតប៊ីគីនីពណ៌លឿងនៅសមុទ្រ ស្វាគមន៍ដើមឆ្នាំថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


