ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តកែប ចុះអប់រំណែនាំអ្នកបើករថយន្តដឹកដី១៩គ្រឿង ឱ្យគោរពច្បាប់ចរាចរណ៍
កែប ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ អ្នកបើកបររថយន្តធុនធ្ងន់ប្រភេទរថយន្តបែនដឹកដីចំនួន១៩គ្រឿង ត្រូវបានមន្ទីរសាធារណការខេត្តកែប និងស្ថានីយជញ្ជីងអចល័ត សហការជាមួយ រដ្ឋបាលស្រុកដំណាក់ចង្អើរ តំណាងកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលស្រុក ចុះអប់រំណែនាំ និងផ្សព្វផ្សាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូចជាការប្រើប្រាស់ល្បឿនលឿន ការផ្ទុកទំនិញលើសទម្ងន់ ការគ្របសំណាញ់ និងការកាត់តទ្រុងខុសបច្ចេកទេសជាដើម។

បើតាមប្រធានមន្ទីរសាធារណការខេត្តកែប លោក ម៉ម ទូច បានឱ្យដឹងថា ការឃាត់រថយន្តទាំង១៩គ្រឿងខាងលើនេះ ធ្វើឡើងនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវ1335 PK6+100 ស្ថិតក្នុងភូមិចំការបី(តំបន់ភ្នំវល្លិ) ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។

លោកបានបន្តថា បន្ទាប់ពីអប់រំផ្សព្វផ្សាយរួចមក អ្នកបើកបររថយន្តធុនធ្ងន់ប្រភេទរថយន្តបែនដឹកដីទាំង១៩គ្រឿង គឺត្រូវតែភ្ជាប់ឯកសារពេលកំពុងបើកបរ(បណ្ណបើកបរ និងឈៀកជាដើម)ជាដាច់ខាត និងបានឱ្យធ្វើកិច្ចសន្យាគោរពតាមច្បាប់កំណត់។

លោកក៏បានសំណូមពរឱ្យអ្នកដឹកទំនិញទាំងអស់កុំប្រើប្រាស់ផ្លូវហួសល្បឿនកំណត់។ ជាពិសេសមន្ទីរសាធារណការខេត្តកែប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមផ្សព្វផ្សាយ ច្បាប់ស្តីពីផ្លូវថ្នល់ ដោយស្រង់យកមាត្រា៦០មាត្រា៧៥ ជំពូកទី១១(ទោសប្បញ្ញត្តិ)ផងដែរ៕









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


