ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្រុកធ្វើសង្គ្រាមលើក្រុមហាម៉ាស និងហេសបូឡាក្នុងពេលតែមួយ ដោយគ្មានយល់មុខលោក Blinken
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ការ យោធាអ៊ីស្រាអែលមិនយល់មុខរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលធ្វើទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួនដើម្បីស្វែងរកសន្តិភាពនោះឡើយ ដោយក្នុងពេលតែមួយនេះកម្លាំងទ័ពរបស់លោក Benjamin Netanyahu សម្រុកធ្វើសង្គ្រាមលើតំបន់ហ្គាហ្សាផង ព្រមទាំងបាញ់បោះជាមួយក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ផងដែរ ។

កម្លាំងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធបានបើកការវាយប្រហារមិនដកដៃតាមផ្លូវអាកាសទៅលើគោលដៅប្រហែល ១៥០ កន្លែងនៅក្នុងតំបន់ហ្គាហ្សា និងថែមទាំងបានសម្លាប់សមាជិកក្រុមហាម៉ាសមួយចំនួនផងដែរទាំងនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង និងកន្លែងផ្សេងទៀតជាដើម ។
ស្របពេលជាមួយគ្នានេះ ការវាយសន្ធាប់មិនបន្ថូរដៃរបស់កងកម្លាំងអ៊ីស្រាអែលក៏បានសម្លាប់ពលរដ្ឋស្លូតត្រង់យ៉ាងហោចណាស់ ១៥ នាក់ផងដែរនៅខាងក្រៅទីក្រុង Rafah ភាគខាងត្បូង ខណៈកម្លាំងទ័ពអ៊ីស្រាអែលក៏ឆ្លៀតវាយប្រហារតាមអាកាសសម្លាប់មេបញ្ជាការក្រុមហេសបូឡាចំនួន ២ រូបនៅភាគខាងត្បូងប្រទេសលីបង់ បើទោះបីជាលោក Blinken កំពុងអង្គុយចរចារកដំណោះស្រាយការទូតបញ្ចប់ភ្លើងសង្គ្រាមមួយនេះក៏ដោយ ។
ទោះយ៉ាងណា ក្នុងដំណើរបេសកកម្មលើកទី ៤ របស់លោក Blinken ទៅកាន់មជ្ឈិមបូព៌ានេះ អ៊ីស្រាអែលហាក់ធ្វើ គ ធ្វើថ្លង់មិនអើពើនឹងពាក្យសម្ដីរបស់រដ្ឋមន្ត្រីការបរទេសរូបនេះឡើយ ។ លោក Blinken បានខ្សឹបប្រាប់លោក Netanyahu ថា “មេដឹកនាំប្រទេសអារ៉ាប់ទាំងអស់ដែលលលោកបានអង្គុយជជែកក្នុងដំណើរលើកនេះ សុទ្ធតែត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររកយុទ្ធវិធីយូរអង្វែងក្នុងការបញ្ចប់ភ្លើងសង្គ្រាម ក៏ដូចជាធានាសន្តិសុខដល់អ៊ីស្រាអែលផងដែរ” ។

លោករដ្ឋមន្រ្តីការបរទេសរូបនេះបានបញ្ជាក់ទៀតថា មន្ត្រីអាមេរិកមិនចង់ឃើញការផ្ទុះភ្លើងសង្គ្រាមណាមួយជាមួយក្រុមហាម៉ាស ក៏ដូចជាការភ្ជង់អាវុធដាក់គ្នាបន្ថែមទៀតជាមួយសកម្មប្រយុទ្ធមកពីក្រុមហេសបូឡាតាមព្រំដែន អ៊ីស្រាអែល-លីបង់ នោះទេ ដូច្នេះហើយមានតែផ្លូវការទូតប៉ុណ្ណោះដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការសម្រេចបានសុខសន្តិភាព ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣,៣០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៥៩,៤០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ចង់ឃើញ អ៊ីស្រាអែល-ហាម៉ាស ចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


