ព័ត៌មានអន្ដរជាតិ
ពលរដ្ឋប៉ាឡេស្ទីន ២០នាក់ ជាន់គ្នាស្លាប់ ពេលដណ្តើមជំនួយនៅ ហ្គាហ្សា
ពលរដ្ឋប៉ាឡេស្ទីនចំនួន២០នាក់ក្នុងតំបន់ហ្គាហ្សា បានជាន់គ្នាស្លាប់ពេលដណ្តើមគ្នាយកជំនួយនៅឯកន្លែងចែករបស់អង្គការ GHF កាលពីថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥។

តាមសេចក្តីរាយការណ៍របស់ BBC, ហេតុការណ៍នេះកើតឡើងនៅមណ្ឌលចែកជំនួយរបស់អង្គការមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយអាមេរិក ក្នុងតំបន់ Khan Younis។
ក្នុងវីដេអូដែលគេចែកចាយពាសពេញបណ្តាញសង្គម គេឃើញមានមនុស្សយ៉ាងច្រើនកកកុញប្រជ្រៀតគ្នាចូលទៅយកជំនួយ មានទាំងក្មេងនិងមនុស្សចាស់។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញព័ត៌មានលម្អិតទេពាក់ព័ន្ធហេតុការណ៍ដ៏រន្ធត់នេះ។
ឧបទ្ទវហេតុដ៏សោកសៅខាងលើ បានបង្ហាញយ៉ាងច្បាស់ពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនិងភាពអស់សង្ឃឹមនៅតំបន់ហ្គាហ្សា។ ទីនោះ រងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ដោយប្រជាជនជាច្រើនកំពុងស្ថិតក្នុងភាពអត់ឃ្លាននិងត្រូវការជំនួយបន្ទាន់។

មុនការរត់ជាន់គ្នានេះ ក៏មានពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់ផងដែរនៅកន្លែងចែកជំនួយរបស់ GHF បើទោះបីជាអ៊ីស្រាអែល ដោះសារថា ពួកគេសម្រេចចិត្តបើកការវាយប្រហារដើម្បីតែការពារ និងព្រោះតែពលរដ្ឋទាំងនោះមិនស្តាប់ការព្រមានក៏ដោយ។
ម្យ៉ាង កងទ័ពអ៊ីស្រាអែល ក៏និយាយដែរថា មានសកម្មប្រយុទ្ធក្រុមហាម៉ាស បង្កប់ខ្លួននៅក្នុងចំណោមប្រជាជនដែលរត់មករកជំនួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UN៖ កុមារខ្វះអាហារូបត្ថម្ភកើនឡើងនៅហ្គហ្សា ខណៈមួយថ្ងៃអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៣ នាក់
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


