ព័ត៌មានអន្ដរជាតិ
UN៖ កុមារខ្វះអាហារូបត្ថម្ភកើនឡើងនៅហ្គហ្សា ខណៈមួយថ្ងៃអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៣ នាក់
កុមារខ្វះអាហារូបត្ថម្ភកើនឡើងនៅហ្គហ្សា ខណៈមួយថ្ងៃអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៣ នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP អង្គការសហប្រជាជាតិបានរាយការណ៍កាលពីថ្ងៃអង្គារថាអត្រាកង្វះអាហារូបត្ថម្ភរបស់កុមារនៅហ្គាហ្សាបានកើនឡើងជាងទ្វេដងចាប់តាំងពីប្រទេសអ៊ីស្រាអែលបានរឹតបន្តឹងផ្លូវដឹកជំនួយក្នុងខែមីនា ខណៈប្រជាជនប៉ាឡេស្ទីនជាង ៩០ នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ។

ក្រុមជំនួយចម្បងរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន UNRWA បាននិយាយថានៅក្នុងខែមិថុនា កុមារប្រហែល ១ ក្នុងចំណោម ១០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំនៅក្នុងតំបន់ហ្គាហ្សាបានទទួលរងការកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលកើនឡើងជិតពីរដងធៀបនឹងខែមីនា។
ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយទៀតគឺអង្គការយូនីសេហ្វក៏បានរកឃើញការកើនឡើងយ៉ាងខ្លាំងនៃភាពអត់ឃ្លានដែរដោយកុមារខ្វះអាហារូបត្ថម្ភជាង ៥,៨០០ នាក់ក្នុងខែមិថុនា បើធៀបនឹងប្រហែល ២,០០០ នាក់ក្នុងខែកុម្ភៈ។
វិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង បន្ទាប់ពីការវាយលុកជាថ្មីរបស់អ៊ីស្រាអែលក្នុងខែមីនា ដែលបានរឹតបន្តឹងជំនួយដើម្បីដាក់សម្ពាធក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំង។ ទោះបីជាអ៊ីស្រាអែលបានបន្ធូរបន្ថយការបិទផ្លូវបន្តិចក្នុងខែឧសភាក៏ដោយ ជំនួយនៅតែមានកម្រិត ដោយមានរថយន្តតែ ៦៩ គ្រឿងចូលហ្គាហ្សាជារៀងរាល់ថ្ងៃ ពោលគឺតិចជាងរាប់រយគ្រឿងដែលត្រូវការ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បន្តបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា។ ការវាយប្រហារចុងក្រោយបំផុតមួយបានសម្លាប់សមាជិក ១៩ នាក់នៃគ្រួសារតែមួយនៅក្នុងទីក្រុងហ្គាហ្សា ។ សរុបមក មានអ្នកស្លាប់ចំនួន ៩៣ នាក់ និងរបួស ២៧៨ នាក់ ត្រូវបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ទន្ទឹមនឹងនេះ ការវាយប្រហារបានហក់ចូលទៅក្នុងតំបន់ West Bank និងប្រទេសលីបង់ថែមទៀត។ ជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនម្នាក់ ត្រូវបានអ្នកតាំងលំនៅអ៊ីស្រាអែលលើតំបន់West Bank វាយរហូតដល់ស្លាប់ ជំរុញឱ្យមានការអំពាវនាវពីសហរដ្ឋអាមេរិក ឱ្យមានការស៊ើបអង្កេត។ នៅប្រទេសលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលក៏បានសម្លាប់មនុស្ស ១២ នាក់ រួមទាំងជនភៀសខ្លួនស៊ីរីផងដែរ។
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៨,៤០០ នាក់ត្រូវបានសម្លាប់ និងជាង១៣៩,០០០ នាក់បានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់បានជាប់គាំង ដោយមិនមានការទម្លាយទេ បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនាពេលថ្មីៗនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


