ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្តាំទៅ ហ្សេលេនស្គី ថា៖ «កុំបាញ់ចូលមូស្គូឲ្យសោះ!»
ក្រោយមានការចុះផ្សាយព្រោងព្រាតថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបើកដៃឲ្យទីក្រុងកៀវ បាញ់ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ពេលនេះ ប្រមុខសេតវិមានបានផ្តាំទៅមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថា «កុំវាយប្រហារទីក្រុងមូស្គូឲ្យសោះ!»។

កាលពីថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ អ្នកសារព័ត៌មានបានសួរទៅលោកត្រាំជុំវិញរឿងលោកហ្សេលេនស្គី ចង់បាញ់រដ្ឋធានីរបស់ប្រទេសរុស្ស៊ី។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិកនិយាយថា «ទេ គាត់មិនត្រូវកំណត់គោលដៅទីក្រុងមូស្គូទេ»។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ក៏បានបញ្ជាក់ដែរថា លោកប្រធានាធិបតីមិនលើកទឹកចិត្តឲ្យមានការបាញ់សម្លាប់គ្នាតទៅទៀតទេ។ លោកធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីបញ្ឈប់ការសម្លាប់និងពន្លត់ភ្លើងសង្គ្រាមនេះ។

សម្តីលោកត្រាំ កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីកាសែត Washington Post ចេញផ្សាយថា មេដឹកនាំអាមេរិក កំពុងពិចារណាផ្តល់សិទ្ធិប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដល់អ៊ុយក្រែន សម្រាប់បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា។
ផែនការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់អាមេរិក ដើម្បីបង្កើនសម្ពាធយោធាលើទីក្រុងមូស្គូ និងបង្ខំឲ្យរុស្ស៊ីចូលតុចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
មីស៊ីល ATACM ដែលអាចវាយប្រហារគោលដៅបានចម្ងាយ ៣០០គីឡូម៉ែត្រ អាចអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកមូលដ្ឋានទ័ព អាកាសយានដ្ឋាន និងឃ្លាំងផ្គត់ផ្គង់របស់រុស្ស៊ី ដោយរហូតមកដល់ពេលនេះ អាវុធអ៊ុយក្រែនដែលទទួលបានពីសម្ព័ន្ធមិត្តលោកខាងលិច មិនទាន់មានសមត្ថភាពវាយប្រហារដល់គោលដៅទាំងនោះនៅឡើយទេ។
Washington Post បានចុះផ្សាយទៀតថា មីស៊ីលគ្រូស ដែលមានសមត្ថភាពបាញ់ដល់ទីក្រុងមូស្គូ ក៏ត្រូវបានពិចារណាផងដែរ ប៉ុន្តែមិនទាន់រាប់បញ្ចូលនៅក្នុងផែនការលើកនេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WP៖ ត្រាំ អាចបើកដៃឲ្យអ៊ុយក្រែនប្រើមីស៊ីល ATACMS បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


