ព័ត៌មានជាតិ
អ្នកវិភាគ ថា សហជីពនៅកម្ពុជាគ្មានតម្លាភាពលើបញ្ហាហិរញ្ញវត្ថុ ខណៈកម្មករជាម្ចាស់លុយ
អ្នកវិភាគនៅកម្ពុជា លើកឡើងថា បណ្ដាសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយសមាជិករបស់ខ្លួននោះឡើយ ខណៈកម្មករ-និយោជិត ជាអ្នកបង់វិភាគទានជាទៀងទាត់ឱ្យសហជីពដើម្បីទ្រទ្រង់សកម្មភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា «ជារៀងរាល់ឆ្នាំ ខ្ញុំមើលឃើញថា បណ្ដាសហជីពទាំងនោះ (សហជីពនៅកម្ពុជា) មិនដែលបានបង្ហាញពីតម្លាភាព នៃការចំណាយហិរញ្ញវត្ថុរបស់ពួកគេនោះទេ»។
លោកបន្តបញ្ជាក់ថា «បណ្ដាសហជីពមួយចំនួនដែលទទួលជំនួយពីកម្មករ-និយោជិត ត្រូវតែបង្ហាញការចំណាយរបស់ពួកគេទៅកាន់កម្មករ-និយោជិត ដែលជាប្រភពជំនួយរបស់ពួកគេថា តើសហជីពបានប្រើប្រាស់ថវិកាដែលពួកគេបានបង់ទៅលើកិច្ចការងារអ្វីខ្លះ ជាពិសេសបង្ហាញអំពីថវិកាដែលនៅសល់បន្ទាប់ពីប្រើប្រាស់ផងដែរ»។
លោកបណ្ឌិត បានពន្យល់ថា ការមិនបង្ហាញតម្លាភាពផ្នែកហិរញ្ញវត្ថុរបស់សហជីពទៅកាន់សមាជិកខ្លួននេះ បានសបញ្ជាក់ពីភាពមិនស្មោះត្រង់របស់សហជីពទៅកាន់សមាជិកខ្លួន ខណៈអង្គការវិជ្ជាជីវៈទាំងអស់ គឺជាអ្នកដែលការពារសិទ្ធិ និងការរំលោភបំពានមកលើកម្មករ។
ទន្ទឹមនេះ លោកបណ្ឌិត បានជំរុញឱ្យសហជីពដែលមិនបង្ហាញពីតម្លាភាពជូនកម្មករ គួរសម្ដែងភាពស្មោះត្រង់ជូនកម្មករ-និយោជិត ជាជនស្លូតត្រង់ និងគួរបង្វែរថវិកានៅសល់ក្រោយប្រតិបត្តិការមកកម្មករវិញក៏ល្អផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


