Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តរតនគិរី បន្ត​ចាត់វិធាន​ការតឹង​រឹ​ងតាមព្រំដែន​ ខណៈវៀត​ណាម​​​កំពុង​​ផ្ទុះ​កូវីដ​១៩​ នៅតាម​សហគមន៍​

បានផុស

នៅ

អាជ្ញាធរ​ខេត្តរតនគិរី​ បាន​បន្ត​ចាត់វីធាន​​ការ​តឹង​រឹង ក្នុងការទប់​ស្កាត់​ការ​ឆ្លងកូវីដ១៩ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀតណាម​ ខណៈដែលប្រទេសវៀតណាមបានកំពុងនិងផ្ទុះជំងឺនេះឆ្លងចូលសហគមន៍គួរអោយព្រួយបារម្ភ។

លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរ ដោយលោក លោកជំទាវ ជាអភិបាលរងខេត្តប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីជួបប្រជុំពិភាក្សាជាមួយសមត្ថកិច្ចជំនាញដាក់ចេញនូវវិធានការត្រួតពិនិត្យមើលកងកម្លាំង ដែលកំពុងឈរជើងតាមព្រំដែនរវាងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយ៉ាឡាយ, ខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិនិត្យមើលកន្លែងធ្វើចត្តាឡីស័កក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាននធ្វើការណែនាំដល់មន្រ្តីនគរបាល និងទាហានការពារព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមព្រំដែនជាពិសេសរវាងព្រំដែនកម្ពុជា-វៀតណាមដែលថ្មីៗនេះប្រទេសវៀតណាមកំពុងតែរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបណ្ដាលអោយមានមនុស្សស្លាប់ និងមានអ្នកឆ្លងជាច្រើននាក់ ដោយសារជំងឺនេះ។

លោកអភិបាលខេត្តរតនគិរីមានប្រសាសន៍បន្តថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះ អាចនឹងមានភ្ញៀវទេសចរណ៍ រឺប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់បន្ទាត់ព្រំដែន ដែលបញ្ហានេះកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ក៏ដូចជាតាមច្រករបៀងនានា ជាពិសេសខាងវីរៈការពារព្រំដែនទាំងនគរបាល និងយោធារួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការលួចធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងខ្មែរ និង​វៀតណាមអោយបានដាច់ខាត។

លោក អភិបាលខេត្ត ក៏បានឲ្យកងកម្លាំងទាំងនគរបាល និងយោធាត្រូវថែទាំសុខភាពខ្លួនឯង ឲ្យបានល្អត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័័យក្នុងការរស់នៅប្រចាំ ជាពិសេសត្រូវសហការជាមួយកងកម្លាំងភាគីវៀតណាម និងអាជ្ញាធរមូលដ្ឋានធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានរៀងៗខ្លួន កុំឲ្យឆ្លងចូលទៅវិញទៅមកក្នុងកាលៈទេសៈនេះ។ ដោយឡែកចំពោះបុគ្គលិកក្រុមហ៊ុនវៀតណាមដែលបានទៅលេងស្រុកក្នុងពិធីបុណ្យចូលឆ្នាំរបស់ខ្លួនជាង៦០០នាក់ ពេលត្រឡប់មកវិញគឺត្រូវដាក់អោយនៅធ្វើចត្តាឡីស័កជាដំណាក់នៅច្រកទ្វារដែលខេត្តបានរៀបចំមាន ១០៤បន្ទប់ ដោយមិនអនុញ្ញាតឲ្យចូលមកក្រុមហ៊ុនវិញដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។

សូមបញ្ជាក់ថា អគារស្នាក់នៅចំនួន១០៤បន្ទប់សម្រាប់កន្លែងធ្វើចត្តាលីស័កជារបស់លោក ឧកញ៉ា ទ្រី ភាពចូលរួមចំណែក​ជាមួយអាជ្ញាធរខេត្តផ្តល់ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក។ ហើយនៅក្នុងឱកាសនេះដែរលោក ឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភប្រេង៨០០លីត្រ មី១០កេសធំ ទឹកសុទ្ធ៥០កេសនិងបានសន្យាផ្តល់ប្រេងក្នុង១ខែ៨០០លីត្រដល់កងកម្លាំង​ទាំងនគនរបាលនិងយោធារហូតដល់ចប់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩នេះ។

ដោយឡែកលោកអភិបាលខេត្តក៏បានឧត្តម្ភជូនកងកម្លាំងនូវសម្ភារៈមួយចំនួនរួមមាន ស្រោមដៃ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលឈរជើងការពារតាមចំណុចគោលដៅរៀងៗខ្លួនផងដែរ៕

វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម