Connect with us

ជីវិតកម្សាន្ដ

ខាន់ ជេមស៍ ខំប្រឹងដុសខាត់សមត្ថភាពកូនៗ ឲ្យខ្លាំង ដើម្បីជោគជ័យក្នុងវិស័យសិល្បៈ

បានផុស

នៅ

ម្ចាស់​បទ “​ស្តាយ​ក្រោយ​” លោក ខាន់ ជេមស៍ ដែល​ជា​តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ​យូរ​ឆ្នាំ​មក​ហើយ​នោះ កាលពី​ថ្មីៗ ដូច​ទស្សនិកជន​ធ្លាប់​ដឹង​ហើយ​ថា តារា​រូបនេះ បាន​បង្ហាញ​ឆន្ទៈ​បណ្ដុះ​ដុសខាត់​សមត្ថភាព​កូន​ប្រុស​-​ស្រី ទាំង ៤ ដើរ​តាម​គន្លង​សិល្បៈ​ដូច​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខាន់ ជេមស៍ ក៏បាន​អះអាង​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូនៗ ឲ្យ​ទទួល​បាន​ជោគជ័យ​លើ​អាជីព​សិល្បៈ និង​ការ​គាំទ្រ​ពី​ទស្សនិកជន ពិសេស​លោក​មាន​ចក្ខុវិស័យ​បន្ត​អភិវឌ្ឍន៍​ខ្លួន និង​កូនៗ ទៅ​ជា​គ្រាប់​ពេជ្រ​ក្នុង​សង្គម ដោយ​ដឹកនាំ​វិស័យ​សិល្បៈ​កម្ពុជា ដើរ​ឆ្ពោះ​ទៅ​កាន់​ឆាក​អន្តរជាតិ​ទៀត​ផង។

តួយ៉ាង​ថ្មីៗ​នេះ តារា​ចម្រៀង​ជើង​ចាស់​លោក ខាន់ ជេមស៍ បាន​លើក​ឡើង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដោយ​ភ្ជាប់​សកម្មភាព នៃ​ការ​ដឹកនាំ​កូន​ប្រុស​សម្តែង​ក្នុង MV បទ​ចម្រៀង​ថ្មី​ថា «ចេញ​ដឹក​បទ​ថ្ងៃ​ដំបូង ខ្ញុំ​រាង​កាច​បន្តិច​ហើយ ព្រោះ​ចង់​ឃើញ​កូន​ជោគជ័យ​នៅ​ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ កូន​ប្រុស​ត្រូវ​ចងចាំ បើ​កូន​ខ្សោយ ពិភពលោក​មួយ​នេះ​នឹង​បំភ្លេច​កូន​ហើយ»។

លោក ខាន់ ជេមស៍ បាន​បញ្ជាក់​បន្ថែម​ប្រាប់​ដល់​កូនៗ ដែរ​ថា «ផ្លូវ​ប៉ា​បាន​ត្រួសត្រាយ​ឲ្យ​រួចហើយ កូន​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព កូន​ត្រូវ​ចាំ​ថា បើ​កូន​ធ្វើ​លំៗ លទ្ធផល​ក៏បាន​មកវិញ​លំៗ ដែរ»។ ចំពោះ​សម្ដី​លើក​ឡើង​របស់​លោក ខាន់ ជេមស៍ ក្នុងនាម​ជា​ឪពុក​ទៅកាន់​កូនៗ របស់​ខ្លួន បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប និង​សរសើរ​លោក​ដែល​ជា​ឪពុក​ល្អ មាន​ឆន្ទៈ​ដុសខាត់​កូន និង​ត្រួសត្រាយផ្លូវ​នៅ​ក្នុង​អាជីព​សិល្បៈ។

គេ​ធ្លាប់​ចាំ​បាន​ថា បន្ទាប់ពី​ចាកចេញ​ពី​ទ្រនំ​ចាស់​ផលិតកម្ម​សាន់​ដេ កាលនោះ លោក ខាន់ ជេមស៍ ម្ចាស់​បទ​”ស្តាយក្រោយ​”​រូបនេះ ក៏បាន​ប្រកាស​ជំហរ​ចំពោះ​ការ​សម្រេច​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ដោយ​ក្នុង​នោះ​លោក​បាន​បណ្ដុះ​ថ្នាល​សិល្បៈ​ជំនាន់​ថ្មី គឺ កូន​ប្រុស​-​ស្រី ទាំង ៤ ឲ្យ​ដើរ​តាម​គន្លង​សិល្បៈ​ដូច​លោក​ទៀត​ផង។

សូម​ជម្រាប​ថា ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​ប្ដី​-ប្រពន្ធ​របស់​លោក ខាន់ ជេមស៍ និង​ភរិយា គឺ​ទទួល​បាន​ចំណង​ដៃ​កូន ៤ នាក់ ក្នុង​នោះ ស្រី ២ នាក់ និង​ប្រុស ២ នាក់ ដោយ​កូនស្រី​ច្បង​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​កាន់​តែ​ធំ​ពេញវ័យ​ទន្ទឹម​ខ្លួន​ទៅ​ហើយ និង​ថែមទាំង​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ដែល​បច្ចុប្បន្ន ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិត​ល្បី​មួយ​ជាមួយ​លោក​ដែល​ឪពុក​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៤ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម