ព័ត៌មានជាតិ
វិស័យធំៗ៣ មានតម្រូវការកម្លាំងពលកម្មជិត ៣ម៉ឺន៥ពាន់នាក់ នៅខែកុម្ភៈខាងមុខ
សម្រាប់ខែកម្ភៈឆ្នាំ២០២៤ខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មជិត ៣ម៉ឺន៥ពាន់នាក់ សម្រាប់បម្រើលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។
បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ផ្អែកលើតម្រូវការកម្លាំងពលកម្មជំនាញនៅក្នុងទីផ្សារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួន៣ ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង និងវិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។
ក្រសួងការងារបានបន្តថា ក្នុងនោះខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ៨៨១៩កន្លែង ខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន៦៦០០កន្លែង។ រាជធានីភ្នំពេញមាន ៤៣៨១កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ២៦៥៦កន្លែង និងផ្នែកសេវាកម្មចំនួន១៧២៥កន្លែង។ ខេត្តកំពង់ឆ្នាំង មានតម្រូការផ្នែកឧស្សាហកម្មចំនួន ៤១៣៨កន្លែង។ ខេត្តក្រចេះមានតម្រូវការកសិកម្ម៤០៩០កន្លែង។ ខេត្តស្វាយរៀង មានចំនួន ១៤៣៥កន្លែងក្នុងនោះវិស័យឧស្សាហកម្មមាន១៣០៤កន្លែងនិងសេវាកម្ម១១៣១កន្លែង។ ខេត្តពោធិ៍សាត់មាន ១២២៤កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន១០២៧កន្លែងនិងសេវាកម្មចំនួន១៩៧កន្លែង។
ខេត្តកោះកុងមាន៦៩១កន្លែងក្នុងនោះវិស័យឧស្សាកម្មមាន៥៩៩កន្លែង និងសេវាកម្មចំនួន៦២កន្លែង។ខេត្តកណ្តាលមានតម្រូវការផ្នែកឧស្សាហកម្ម៦២២កន្លែង។ខេត្តកំពង់ចាម មាន៥៧៧កន្លែង ក្នុងនោះមានឧស្សាហកម្មចំនួន៣៩៨កន្លែង និងសេវាកម្ម១៧៩កន្លែង និងខេត្តផ្សេងៗមាន២១៣៦កន្លែងក្នុងនោះឧស្សាហកម្មមាន២០៨កន្លែង សេវាកម្ម១៧៣២កន្លែង និងកសិកម្ម១៩៦កន្លែង។
ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជិត៣ម៉ឺន៥ពាន់កន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន១០រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរ មានចំនួន ១៧៥២១កន្លែង កម្មករចំការដំណាំចំនួន ១០៨៦១កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់១២៩៦កន្លែងកម្មករក្នុងផលិតកម្ម៦២៧កន្លែងអ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង២០០កន្លែងអ្នកបម្រើ១៩២កន្លែង នាយកគ្រប់គ្រអាជីវកម្មលក់រាយនិងលក់ដុំ១៧១កន្លែង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត១៦៩កន្លែង អ្នកតម្លើងបរិក្ខាអគ្គិសនីនិងអេឡេចត្រូនិច១៥៨កន្លែងនិងមុខរបរផ្សេងៗ៣៣៩៧កន្លែង។
ក្រសួងការងារបានណែនាំដល់យុវជន សិស្ស និស្សិត ពិសេសសិក្ខាកាមដែលបានបញ្ចប់វគ្គ TVET 1.5M សូមធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់ព័ត៌មានបន្ថែម ជាពិសេស អាចមានឱកាសក្នុងការចាប់យកចំណេះជំនាញការងារដែលជាសេចក្តីត្រូវការក្នុងការអភិវឌ្ឍខ្លួន ដើម្បីសម្រួចខ្លួនឱ្យកាន់តែប្រសើរ និងជាកាតាលីករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការនៃរាជរដ្ឋាភិបាល ៕
អត្ថបទ៖សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងដាំដើមត្នោត តាមមហាវិថីថ្មីទៅព្រលានយន្តហោះតេជោតាខ្មៅ រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសរង់ចាំសហការ