ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ប្រកាសសងសឹក ការវាយប្រហារ នៅហ្ស៊កដានី
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធទី៣១ខែមករា, ពេលនេះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការសម្រេចចិត្តសងសឹក ចំពោះការវាយប្រហារនៅហ្ស៊កដានីកាលពីចុងសប្តាហ៍ដែលផ្តាច់ជីវិតពលទាហានអាមេរិកចំនួន ៣នាក់។

ពេលជួបជាមួយអ្នកសារព័ត៌មាននៅសេតវិមាន លោក បៃដិន មិនបានបញ្ជាក់លម្អិតថាតើការសងសឹកនោះជាអ្វីទេ ប៉ុន្តែអះអាងថា លោកមិនចង់មានសង្គ្រាមធំ នៅតំបន់មជ្ឈិមបូព៌ាឡើយ។ លើសពីនេះ លោកប្រាប់ទៅអ្នកកាសែតថា យើងនឹងឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវចំពោះការដែលពួកគេបានផ្គត់ផ្គង់អាវុធដល់អ្នកប្រព្រឹត្ត។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមានលោក John Kirby ក៏និយាយដែរថា សហរដ្ឋអាមេរិក នឹងចាត់វិធានការតាមដំណាក់កាល នៅក្នុងការឆ្លើយតបរបស់ខ្លួន។

តាមការបញ្ជាក់របស់លោក Kirby, សហរដ្ឋអាមេរិក នឹងមិនធ្វើសកម្មភាពតែមួយលើកទេ ពោលគឺធ្វើតាមដំណាក់កាល ក្នុងពេលវេលាយូរអង្វែង។ លោកប្រធានាធិបតី មានជម្រើសច្រើន រួមទាំងការវាយប្រហារសងសឹកលើមូលដ្ឋាននិងមេបញ្ជាការរបស់សម្ព័ន្ធអ៊ីរ៉ង់ ទៀតផង។ អាមេរិក ក៏អាចកំណត់គោលដៅលើមេបញ្ជាការជាន់ខ្ពស់ របស់ឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។
សូមបញ្ជាក់ថា ប៉ុន្មានខែមកនេះ មូលដ្ឋានយោធាអាមេរិកជាច្រើន នៅមជ្ឈិមបូព៌ា ត្រូវរងការវាយប្រហារឥតស្រាកស្រាន្តពីសំណាក់ កងជីវពលដែលទទួលការបណ្តុះបណ្តាល ផ្តល់ប្រាក់ និងបំពាក់បំប៉នដោយ អ៊ីរ៉ង់។

ការវាយប្រហារកាលពីចុងសប្តាហ៍ បានកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិក ដែលគេស្គាល់ថា Tower 22 នៅភាគឦសានប្រទេសហ្ស៊កដានី។ វាជាកន្លែងទីបញ្ជាការកណ្តាលអាមេរិក រៀបចំប្រតិបត្តិការកម្ចាត់ក្រុមរដ្ឋឥស្លាម ហើយមានទ័ពអាមេរិកប្រមាណ៣៥០នាក់ ឈរជើងនៅទីនោះ។
ពលទាហានអាមេរិក៣នាក់ ដែលបាត់បង់ជីវិតក្នុងការវាយប្រហារនោះ មានឈ្មោះ Jerome Rivers អាយុ៤៦ឆ្នាំ, Kennedy Ladon Sanders អាយុ២៤ឆ្នាំ និង Breonna Alexsondria Moffett អាយុ២៣ឆ្នាំ។ ក្រៅពីទាហានស្លាប់ មានមនុស្សជាង៤០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន៣៤នាក់ ដែលក្រុមមន្ត្រីវាយតម្លៃថា អាចមានរបួសខួរក្បាលធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បញ្ចេញអត្តសញ្ញាណពលទាហានទាំង៣នាក់ ដែលត្រូវសម្លាប់នៅ ហ្ស៊កដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


