សន្តិសុខសង្គម
បញ្ជូនមន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងបក្ខពួកទៅតុលាការក្នុងសុំណុំរឿងគាបយកលុយពីយុវជន៥នាក់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ និងបក្ខពួកពីរនាក់ទៀតបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់។

សូមរំលឹកថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពគាបយកលុយពីយុវជន៥នាក់នៅពេលយប់។

យោងតាមរបាយការណ៍របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០មករាថា បន្ទាប់ពីធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ កម្លាំងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី។

សូមបញ្ចាក់ថា កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានការចែករំលែកនូវព័ត៌មានមួយអំពីករណីយុវជនចំនួន៥នាក់ត្រូវបានជនសង្ស័យមួយក្រុមមានឯកសណ្ឋានជាកម្លាំងនគរបាលចាប់ឃាត់ម៉ូតូ និងគាបយកលុយរបស់ពួកគេនៅតាមដងផ្លូវនៅគោលដៅខាងមុខដេប៉ូសាំងតេលា ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្នុងករណីនេះ បើតាមការចែកចាយនៅលើបណ្ដាសង្គម ក្រុមជនសង្ស័យបានតម្រូវឲ្យយុវជនទាំងនោះបញ្ចាំចញ្ជៀន និងទូរស័ព្ទដើម្បីយកលុយមកឲ្យពួកខ្លួនទៀតផង៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


