ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃសាហាវបំផុតនៅឈីលី ហាក់ថមថយ តែមនុស្សជាង ៣០០នាក់ បន្តបាត់ខ្លួន
តាមសេចក្តីរាយការណ៍របស់ Reuters, ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលវាយប្រហារភាគកណ្តាលប្រទេសឈីលី អស់រយៈពេលជាច្រើនថ្ងៃមកនេះ បានកើនឡើងដល់១៣១នាក់ហើយ គិតត្រឹមថ្ងៃអង្គារទី៦ខែកុម្ភៈ ខណៈជាង៣០០នាក់ទៀត នៅតែបាត់ខ្លួន ទោះអគ្គិភ័យហាក់ថមថយក៏ដោយ។

ភ្លើងឆេះព្រៃ បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅជើងភ្នំក្បែរទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រ Viña del Mar នៃខេត្ត Valparaiso។ ទីក្រុងពីរផ្សេងទៀតដូចជា Quilpé និង Villa Alemana ក៏រងការវាយប្រហារខ្លាំងក្លាផងដែរ ព្រោះថា ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារអាកាសធាតុស្ងួតនិងខ្យល់បក់ខ្លាំង។
ស្របពេលជាមួយគ្នានោះ ភ្នាក់ងារកោសល្យវិច្ច័យឈីលី បានឲ្យដឹងថា សាកសពជាច្រើនដែលរកឃើញពីភ្លើងឆេះព្រៃនេះ គឺមានសភាពខ្មៅខ្លោចនិងពិបាកកំណត់អត្តសញ្ញាណណាស់។
ក្នុងអំឡុងពេលចុះពិនិត្យកន្លែងរងគ្រោះ លោកប្រធានាធិបតី Gabriel Boric បានប្រកាសថា គ្រឿងសង្ហារិម ដែលប្រើប្រាស់សម្រាប់ការប្រកួតកីឡា Pan American ឆ្នាំ២០២៣ នឹងបរិច្ចាគជូនជនរងគ្រោះ ហើយរដ្ឋាភិបាល ក៏នឹងមិនយកថ្លៃទឹក សម្រាប់ផ្ទះដែលរងផលប៉ះពាល់ចំនួន ៩២០០ខ្នងផងដែរ។

ទន្ទឹមនោះ អង្គការសហប្រជាជាតិ ក៏បានចូលរួមរំលែកទុក្ខ និងប្រកាសផ្តល់ជំនួយទៀតផង រីឯប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្តេជ្ញាជួយតាមលទ្ធភាពផងដែរ។
សូមបញ្ជាក់ ភ្លើងឆេះនៅខេត្ត Valparaiso គឺជាគ្រោះមហន្តរាយសាហាវបំផុតរបស់ប្រទេសឈីលី ចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ២០១០ដែលសម្លាប់មនុស្សជាង៥០០នាក់ ហើយក្រុមមន្ត្រីសង្ស័យថា មូលហេតុគឺអាចបណ្តាលមកពីមនុស្សលួចដុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ ឈីលី កើនដល់ ១១២ នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


