Connect with us

ព័ត៌មានជាតិ

លោក ជួន ណារិន្ទ៖ ករណីចោទប៉ូលីសស្តុបក្ដាន់ពីរ ផាកហើយតាមញ៉ែ ជារឿងប្រឌិត

បានផុស

នៅ

លោក ជួន ណារិន្ទ ស្នងការនរគបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ បានចេញមកបញ្ជាក់ថា ករណីចោទថាប៉ូលីសស្តុបក្ដាន់ពីរ ផាកពិន័យនារីម្នាក់ រួចតាមឆាតញ៉ែ គឺជារឿងប្រឌិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទំព័រហ្វេសប៊ុក លោក ជួន ណារិន្ទ បានសរសេរដូច្នេះថា “ថ្ងៃនេះខ្ញុំបាទសូមជម្រាបជូន មហាជន មេត្តាជ្រាបថា ករណីម៉ូលីកា មិនមែនជាជនរងគ្រោះទេ ខាងលើ ជាការប្រឌិតរឿង( Fake Facebook account) មិនមែនជារឿងពិតទេ”

តាមលោក ជួន ណារិន្ទ ករណីនេះ សម្រាប់ការឆាតឆ្លើយឆ្លងដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមទាំងអស់នោះ គឺមានបុគ្គលផ្សេងជាអ្នករៀបចំ។ អគ្គស្នងការរងនគរបាលជាតិ លោក ជួន ណារិន្ទ បានអះអាងថា ករណីដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមកមិនមែនជាការពិតឡើយ។

លោក ជួន ណារិន្ទ ក៏បានសុំឱ្យពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាកុំវាយប្រហារលើស្ថាប័ន ឬបុគ្គលណាម្នាក់ ទាំងមិនបានដឹងរឿងច្បាស់។ លោក បានលើកទឹកចិត្តឱ្យពលរដ្ឋតាមដានសិក្សាពីដើមចមនៃបញ្ហាឱ្យច្បាស់ មុននឹងវាយតម្លៃ រិះគន់​ ពីព្រោះការរិះគន់ដោយមិនដឹងពីដើមចមនៃបញ្ហាគឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយស បុគ្គល និងស្ថាប័នទាំងមូល។

ជុំវិញការប្រឌិតរឿង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សមត្ថកិច្ចនេះ លោក ជួន ណារិន្ទ ក៏បានឱ្យដឹងថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនដែលប្រឌិត បង្កើតសាច់រឿងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម