Connect with us

ព័ត៌មានជាតិ

ស្រុក​ស្រែ​ឆ្ងាយ​ពី​ក្រុងរាប់​សិប​គីឡូម៉ែត្រ ចាប់ផ្តើមបំពាក់​កាមេរ៉ា​សុវត្ថិភាព ជា​លើកដំបូង

បានផុស

នៅ

កាមេរ៉ាសុវត្ថិភាពចាប់ផ្តើម​បំពាក់​នៅតាមចំណុចគោលដៅសំខាន់ៗនៅក្នុងស្រុកបន្ទាយស្រី ដែល​មាន​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រពី​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ នេះ​ជា​វឌ្ឍនភាព​ថ្មីមួយ​ទៀតរបស់​ស្រុកបន្ទាយ​ស្រី ក្រោម​រដ្ឋបាល​លោកឃឹម ហ្វីណង់។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី​បាន​ឲ្យ​ដឹង​ថា ចាប់ពីថ្ងៃនេះតទៅ គណៈបញ្ជាការឯកភាពស្រុកនឹងបង្កើនសមត្ថភាពរបស់ខ្លួនបានមួយកម្រិតទៀត ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆក់ប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាមេរ៉ាសុវត្ថិភាពទាំងនេះមានសមត្ថភាពឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង អាចងាករេនិងទាញយករូបភាពជិតឆ្ងាយបាន ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអុីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ។

អភិបាល​ស្រុក​វ័យ​ក្មេង​នេះ​ឲ្យ​ដឹង​​បន្ត​ថា ក្នុងនាមជាស្រុកទេសចរណ៍ ការធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រក្នុងគម្រោងបង្កើនសុវត្ថិភាពនៅតាមភូមិឃុំរបស់រដ្ឋបាលស្រុកមួយនេះ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម