កីឡា
ក្រុមកាំភ្លើងធំលត់ជំពាមយក្សស្វាយរៀង ១២-០ ជើងឯកស្វាយរៀងខាប់សប្តាហ៍ទី៧
ក្រុមបាល់ទាត់កាំភ្លើងធំទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ជើងឯកស្វាយរៀងខាប់ លើកទី៦ សប្តាហ៍ទី៧ ដែលបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ការប្រកួតសប្តាហ៍ទី៧ ចំនួន៦គូ បញ្ចប់ទៅដោយលទ្ធផល ឈ្នះ និងចាញ់ ប៉ុន្តែគ្មានគូណាមួយស្មើគ្នាឡើយ។ អ្វីដែលគួរឲ្យកត់សំគាល់ ការប្រកួតនីមួយៗសុទ្ធតែទម្លាយសំណាញ់ទីគ្នាទៅវិញទៅមកច្រើនគ្រាប់។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ក្រុមសៀងហៃរីហ្សត រកបាន៣ពិន្ទុតាមរយៈជ័យជម្នះ ៥-១ លើក្រុម CFED FC នៅវេលាម៉ោង៨ព្រឹក ខណៈនៅម៉ោង១:៣០នាទីរសៀល ក្រុមភូមិហ៊ីង អេហ្វស៊ី លត់ក្រុមសេះស អេហ្វស៊ី ដោយលទ្ធផល៥-០ ហើយនៅវេលាម៉ោង៣:៣០នាទីរសៀល ក្រុមយុវជនសាមគ្គីរកបាន៣ពិន្ទុពីក្រុម គោព្រៃភូមិស្វាយធំ តាមរយៈជ័យជម្នះ ៥-១។

ចំពោះការប្រកួតនៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក យុវជនគគីសោម បានយកឈ្នះលើក្រុម រាជសីហ៍ ស្វាយរំពារ ដោយលទ្ធផល ៥-២។ វេលាម៉ោង១:៣០នាទីរសៀល ក្រុមស្វាយទាប អេហ្វស៊ី បានយកឈ្នះក្រុម M.S.T. FC ដោយលទ្ធផល ៧-០ និងម៉ោង៣:៣០នាទីរសៀល ក្រុមកាំភ្លើងលត់ក្រុមជំពាមយក្សស្វាយរៀងដោយលទ្ធផលតដៃមិនរួច ១២-០។

លទ្ធផលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ
- សៀងហៃរីហ្សត ៥-១ CFED FC វេលាម៉ាង៨ព្រឹក
- សេះស អេហ្វស៊ី ០-៥ ភូមិហុីង វេលាម៉ោង ១:៣០ ថ្ងៃត្រង់
- យុវជនសាមគ្គី ៥-១ គោព្រៃភូមិស្វាយធំ វេលាម៉ោង ៣:៣០ ថ្ងៃត្រង់

លទ្ធផលថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ
- យុវជនគគីសោម ៥-២ រាជសីហ៍ ស្វាយរំពារ វេលាម៉ាង៨ព្រឹក
- ស្វាយទាប FC ៧-០ M.S.T FC វេលាម៉ោង ១:៣០ ថ្ងៃត្រង់
- ជំពាមយក្សអង្គស្វាយ ០-១២ កាំភ្លើងធំ វេលាម៉ោង ៣:៣០ ថ្ងៃត្រង់



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


