ព័ត៌មានអន្ដរជាតិ
តុលាការក្រុងឡាអេ សម្រេចបញ្ឈប់បញ្ជូនគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល
នៅថ្ងៃចន្ទនេះ តុលាការរបស់ប្រទេសហូឡង់បានចេញសេចក្តីសម្រេច បញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារមានការព្រួយបារម្ភថា គ្រឿងបន្លាស់ទាំងនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីបំពានច្បាប់អន្តរជាតិនៃយុទ្ធនាការអ៊ីស្រាអែល នៅតំបន់ Gaza។

តុលាការក្រុងឡាអេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការបានរកឃើញថា មានហានិភ័យខ្លាំងណាស់ ដែលយន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល អាចនឹងត្រូវបានប្រើប្រាស់នៅក្នុងការប្រព្រឹត្តល្មើសធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ” ។
តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា “ការនាំចេញគ្រឿងបន្លាស់ F-35 ពីហូឡង់ទៅកាន់អ៊ីស្រាអែលត្រូវតែបញ្ឈប់” ។
សូមរំឮកថា មានអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ដូចជា Oxfam Novib, Pax for Peace និង The Rights Forum បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការហូឡង់ពីមុន ដែលអនុញ្ញាតឱ្យបន្តការនាំចេញគ្រឿងបន្លាស់ F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល។
យ៉ាងណាមិញនៅថ្ងៃច័ន្ទនេះ សាលាឧទ្ធរណ៍ទីក្រុងឡាអេបាននិយាយថា ក្រោមបទប្បញ្ញត្តិអន្តរជាតិមួយចំនួនដែលហូឡង់ ជាសាមីប្រទេសត្រូវតែទប់ស្កាត់ការនាំចេញសម្ភារៈយោធាប្រសិនបើមាន “ហានិភ័យច្បាស់លាស់នៃការរំលោភធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ”។ តុលាការបាននិយាយថា អ៊ីស្រាអែលមិនគិតពិចារណាគ្រប់គ្រាន់អំពីផលវិបាកនៃការវាយប្រហាររបស់ខ្លួនសម្រាប់ជនស៊ីវិលនោះទេ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNN
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


