ជីវិតកម្សាន្ដ
តារាជួរមុខពីររូប អបអរដល់ម៉ាដាម Pang ក្រោយឡើងកាន់តំណែងជាប្រធានសមាគមបាល់ទាត់ថៃ
បន្ទាប់ពីលោកជំទាវ Nualphan Lamsam ឬប្រជាជនថៃតែងតែហៅថាម៉ាដាម Pang ក្លាយជាប្រធានសមាគមបាល់ទាត់ថៃថ្មី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ដោយទទួលបានសំឡេងគាំទ្រសរុប ៧៣សំឡេង និងទទួលបាន ៦៨សំឡេង។ ក្នុងនោះគេសង្កេតឃើញថា ប្រធានក្លិបនិងអ្នកជំនួញថៃជាច្រើនបានសម្រុកជូនពរលោកស្រីយ៉ាងព្រោងព្រាត។
ដោយឡែក កាលពីពេលថ្មីៗនេះផងដែរ តារាថៃជួរមុខពីររូបបានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram ឯកជនរបស់ពួកគេរៀងៗខ្លួន។ អ្នកទីមួយគឺជាអ្នកម្ដាយកូនមួយ Aff Taksaorn ដោយរូបនាងបានសរសេរសារអបអរសាទរថា “សូមអបអរសាទរចំពោះ បង Pang ដែលត្រូវបានគេស្រឡាញ់ និងគោរព ជាមួយនឹងតំណែងជាប្រធានសមាគមបាល់ទាត់ថៃ ចាត់ទុកជាស្ត្រីទីមួយក្នុងប្រទេស និងអាស៊ី។ ខ្ញុំសូមលើកទឹកចិត្តបងក្នុងគ្តួនាទីថ្មីស្រឡាង សូមឲ្យបងជោគជ័យទៅថ្ងៃខាងមុខ”។

ជាមួយគ្នានោះដែរ ងាកទៅកាន់តារាសម្ដែងស្រី Aum Patcharapa ឯណោះវិញ ក៏បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងដែរថា “Aum សូមអបអរសាទរ ដល់បង Pang ខ្ញុំសូមអបអរសាទរចំពោះតួនាទី និងភាពជោគជ័យរបស់បងនៅក្នុងវិស័យបាល់ទាត់ថៃ។ សូមឲ្យបងជោគជ័យ និងដឹកនាំក្រុមទៅកាន់ភាពត្រចេះត្រចង់”។
សូមជម្រាបជូនថា លោកជំទាវ Nualphan Lamsam ឬម៉ាដាម Pang ក្លាយជាប្រធានសមាគមកីឡាបាល់ទាត់ថៃ កាលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ពី ឧត្តមសេនីយ៍ឯកលោក Somyot Phumphanmuang អតីតប្រធានសមាគមបាល់ទាត់ថៃបានលាលែងពីតំណែងមួយនេះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខួបកំណើត Taew ប៉ុន្មានថ្ងៃមុន ប្រជុំជើងសុទ្ធតែក្រុមស្រីស្អាត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


