ជីវិតកម្សាន្ដ
ខួបកំណើត Taew ប៉ុន្មានថ្ងៃមុន ប្រជុំជើងសុទ្ធតែក្រុមស្រីស្អាត
កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយយោងទៅតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្ត Sanook បានបង្ហាញពីទិដ្ធភាពរបស់តារាសម្ដែង Taew Natapohn កំពុងប្រារព្ធពីធីខួបកំណើតឈានចូលវ័យ៣៥ឆ្នាំ នៅឯភោជនីយដ្ឋានដ៏ល្បីមួយក្នុងក្រុងបាងកក។
តាមរយៈរូបភាពក្នុងពីធីជប់លៀងដ៏ធំសម្បើមនោះផងដែរ ទស្សនិកជនជាច្រើនបានសង្កេតឃើញនូវវត្តមានតារាល្បីៗជួរមុខក្នុងប្រទេសថៃជាច្រើនដែលសុទ្ធសឹងតែជាក្រុមមិត្តជិតដិតនឹង Taew Natapohn ក៏ត្រូវបានអញ្ញើញឲ្យចូលរួមក្នុងពិធី។ ក្នុងនោះមានទាំង Matt Peeranee, Mew Nittha, Toey Jarinphon, Mint Chalida, Mai Davika និង Nychaa Nuttanicha។

ជាមួយគ្នានោះដែរ តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បានបង្ហោះរូបភាពបង្ហាញពីបរិយាកាសពោរពេញដោយក្តីស្រលាញ់ និងភាពសប្បាយរីករាយ ព្រមទាំងសរសេរចំណងជើងថា “អរគុណអ្នករាល់គ្នា ដែលចូលរួមក្នុងពិធីខួបកំណើតរបស់ខ្ញុំ។ លើកនេះពិតជាសប្បាយរីករាយជាខ្លាំង ដោយសារតែម្នាក់ៗបានចូលរួមលេងដោយមិនប្រកាន់ ខួបកំណើតលើកនេះពេញដោយភាពសប្បាយរីករាយ និងកប្លុកកំប្លែង ធ្វើឲ្យខ្ញុំចងចាំទៅរៀងរហូត”។
ក្រោយមកអ្នកគាំទ្ររបស់តារាស្រីៗរូបស្អាតដែលមានវត្តមានក្នុងពិធីខួបកំណើតតារាស្រី Taew Natapohn សុទ្ធតែបញ្ចេញមតិសរសើរលើកឡើងពីសម្រស់ម្នាក់ៗស្អាតមួយបែបៗ។ នៅពេលថតជាក្រុមបែបនេះ សម្រស់របស់ពួកនាងគ្មានអ្នកណាវ៉ាជែងអ្នកណានោះទេ។ ជាពិសេសថែមទៀត បើទោះបីជា Matt Peeranee, Mint Chalida និង Mai Davika ស្ថិតនៅប៉ុស៍ផ្សេងគ្នាក៏ពិតមែន ប៉ុន្តែនេះបង្ហាញពីមិត្តភាពរបស់ពួកគេមិនអាចកាត់ថ្លៃឬមានអ្វីមកវាល់បានទេ៕









អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលប៉ុន្មានរូបនេះ ជាប់ចំណាត់ថ្នាក់បំភាយកាបូនក្នុងបរិយាកាសច្រើនបំផុតប្រចាំឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


