ព័ត៌មានជាតិ
គេចមិនផុត! បុរសម្នាក់ ត្រូវសមត្ថកិច្ជឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីលួចគាស់ផ្ទះ
ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ ចូលលួចយកទ្រព្យសម្បត្តិអស់មួយចំនួន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងក្រុងបានលុង។

យោងតាមអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅវេលាម៉ោង ១១និង០០នាទី កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ត្រង់ចំណុចផ្ទះ ឈ្មោះ គីម សុង ស្ថិតនៅ ក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ បន្ទាប់ពីម្ចាស់ផ្ទះមកដល់ទាន់ ជនសង្ស័យទាំងនោះ បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនមកផ្លូវជាតិ ខណៈម្ចាស់ផ្ទះបានស្រែកឆោឡោហើយថាចោរៗជនសង្ស័យបានជិះម៉ូតូជ្រុលទៅបុកនិងម៉ូតូអ្នកធ្វើដំណើរ បណ្តាលឲ្យដួល ហើយលើកម៉ូតូបន្តជិះទៅមុខទៀត ស្រាប់តែប្រជាពលរដ្ឋបានធាក់ម៉ូតូដួលនៅលើចិញ្ចើមផ្លូវជាតិនាំគ្នាទុកម៉ូតូចោលរត់ចូលក្នុងព្រៃបាត់ទៅ។

ជនសង្ស័យឈ្មោះ ជុំ ឆន (ហៅ ឆន) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភាររួមមាន៖ ម៉ូតូចំនួន ១គ្រឿង ម៉ាកវេវឆ្លាម កែច្នៃពណ៌ខ្មៅ (អត់ស្លាកលេខ), ប៉ុសផ្សារដែកNIKATEC ចំនួន ១គ្រឿង ពណ៌លឿង និងម៉ូទ័រ ស្វានចំនួន ១គ្រឿង ម៉ាក BOSCH ពណ៌ខៀវ ។

ជនសង្ស័យខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកជនសង្ស័យ២នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ នាំគ្នាចូលទៅហូបស៊ុប ចេញមកវិញចោរលួចម៉ូតូបាត់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


