ព័ត៌មានជាតិ
នាំគ្នាចូលទៅហូបស៊ុប ចេញមកវិញចោរលួចម៉ូតូបាត់
នារីពីរនាក់នាំគ្នាចូលទៅហូបស៊ុបក្នុងហាងយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១) ដោយបានកិបសំបុត្រផ្ញើម៉ូតូត្រឹមត្រូវ តែពេលចេញមកវិញមិនឃើញម៉ូតូមិនដឹងចោរលួចតាំងពីពេលណា ទើបរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍។

ករណីនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចហាងស៊ុបយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១) ខាងកើតស្តុបទួលពង្រប្រមាណជាង១០០ម៉ែត្រ តាមបណ្ដោយវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ម៉ូតូរបស់គាត់ ម៉ាកហុងដាស្កុបពី សេរីឆ្នាំ២០២១ ពណ៌ស (មិនបញ្ជាក់ពីស្លាកលេខ) មុនកើតហេតុ រូបគាត់មានគ្នាពីរនាក់ បានជិះម៉ូតូឌុបគ្នាចូលហូបស៊ុបនៅហាងកើតហេតុខាងលើ ដោយម្ចាស់ហាងបានយកសំបុត្រមកកិបត្រឹមត្រូវ លុះពេលហូបរួចក៏នាំគ្នាចេញមកវិញស្រាប់តែបាត់ម៉ូតូមិនដឹងថាជនសង្ស័យលួចយកតាំងពីពេលណា ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំនៅកន្លែងកើតហេតុ។

ក្រោយមកទើបសមត្ថកិច្ចនាំជនរងគ្រោះនិងម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសម្រុះសម្រួលគ្នា ដោយភាគីម្ចាស់ហាងសុំពន្យាពេល៤ ទៅ៥ ថ្ងៃ ដើម្បីធ្វើការដោះស្រាយបន្តទៀត៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


