ជីវិតកម្សាន្ដ
រងការសើចចំអក ! ពេជ្រ ថៃ បានត្រឹមលួចអង្គុយយំម្នាក់ឯងក្នុងបន្ទប់ទឹក ឬ បន្ទប់គេង
អ្នកគាំទ្រ និងមហាជន ផ្ទុះការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមានការបង្ហោះ និងចែករំលែករូបភាពខ្លឹមសាររបស់តារាចម្រៀងវ័យក្មេងដែលជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី ១ ពេជ្រ ថៃ ដោយលើកឡើងថា ជារឿយៗ រូបគេតែងតែទៅលួចអង្គុយយំម្នាក់ឯងក្នុងបន្ទប់ទឹក ឬបន្ទប់គេង ក្រោយរងការរិះគន់សើចចំអកពីមនុស្សមួយចំនួនថានៅតែមិនធំ។

តាមរយៈខ្លឹមសារដែលត្រូវបានពិធីការិនីអ្នកនាង កែវ ចាន់និមល បង្ហោះភ្ជាប់ពាក្យសម្តីអំឡុងពេលឆ្លើយឆ្លងឆាតជាមួយតារាចម្រៀង ពេជ្រ ថៃ គឺអ្នកនាងបានលើកទឹកចិត្តកុំឲ្យតារាចម្រៀងវ័យក្មេងរូបនេះបាក់ទឹកចិត្ត។ ក្នុងនោះអ្នកនាងលើកឡើងថា «ខ្ញុំសុំចែករំលែកក្តីស្រលាញ់មួយនេះទៅកាន់ក្មេងប្រុសម្នាក់ ដែលតែងតែញញឹមព្យាយាមឲ្យគេសប្បាយទាំងដែលខ្លួនឯងកំពុងមានទុក្ខ រឹងមាំហើយបន្តដំណើរជីវិតដោយភាពរីករាយណាកូន Pech Thai»។

ដោយឡែកចំពោះសំណេរដែល ពេជ្រ ថៃ ឆ្លើយឆ្លងជាមួយអ្នកនាង កែវ ចាន់និមល បានរៀបរាប់ថា «កូនរឹងមាំរយៈពេល ៦ ឆ្នាំ ហើយម៉ាក់មីង ហើយពាក្យទាំងនោះ កូនតែងតែបៀមទុកម្នាក់ឯង មិនឲ្យប៉ាម៉ាក់ដឹងទេ។ ជាញឹកញាប់ កូនតែងតែទៅយំម្នាក់ឯងក្នុងបន្ទប់ទឹក និងបន្ទប់គេង យំឲ្យឆ្អែត ហើយចេញមកវិញសើចសប្បាយគ្រួសារជាធម្មតា កូនតែងតែសួរខ្លួនឯងក្នុងកញ្ចក់ តើកូនខុសអី»។

គួររម្លឹកថា កាលពីថ្មីៗ កន្លងទៅ ពេជ្រ ថៃ ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ពេលនេះ ខ្ញុំជឿហើយពុកម៉ែបងប្អូនខ្មែរមួយចំនួន តើខ្ញុំបោកអីគេម៉េចដឹងច្បាស់ម្ល៉េះ ហើយខ្ញុំបាននិយាយធ្វើអីប៉ះពាល់ដល់ពុកម៉ែបងប្អូនណាម្នាក់ទេ? ហេតុអីបាននិយាយបែបនឹង ឫក៏ខ្ញុំបានធ្វើអីប៉ះពាល់ដល់សង្គមអត់?»។

តារាចម្រៀង ពេជ្រ ថៃ បានបន្ថែមថា «តើហេតុអីបានបំបាក់ទឹកចិត្តខ្ញុំបែបនេះ? ឬក៏ចង់ឲ្យខ្ញុំចាកផុតពីលោកនេះ តាំងពីប្រឡងមកដល់ពេលនេះខ្ញុំមិនដែលតបត ឈ្លើយ មិនគោរពចាស់ទុំឡើយ តែខ្ញុំគឺនៅតែទទួលនូវពាក្យបែបនេះជានិច្ច….ចាំឲ្យច្បាស់ ខ្ញុំមិនចុះចាញ់ឡើយ ខ្ញុំនៅតែបន្តការងារដែលខ្ញុំស្រឡាញ់នេះរហូត»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


