Connect with us

ជីវិតកម្សាន្ដ

អ្នកដឹកនាំរឿងជើងចាស់​ត្រូវជាកូនប្រសារលោក គង់ ប៊ុនឈឿន ​ចូល​សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ

បានផុស

នៅ

អ្នកដឹកនាំសម្តែងជើងចាស់និងត្រូវជាកូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន គឺលោក មុត ថារី ត្រូវបានបញ្ជូនចូលសង្គ្រោះ​បន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺស្ទះសរសៃឈាមខ្មៅនៅក្នុងក្បាល ខណ:ពេលកំពុងដឹកនាំរឿង។នេះបើតាមការជូនដឹងពីតារាសម្តែងលោក សាវិន ហ្វីលីព ក្នុងពេល​ចុះទៅ​សួរសុខទុក្ខលោក មុត ថារី នៅអគាប្រពន្ធ័ប្រសាទសម្ដេចតេជោ (កាល់ម៉ែត្រ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងលោក ហ្វីលីព បានឲ្យដឹងថា លោក មុត ថារី មានបញ្ហា​ជំងឺស្ទះសរសៃឈាមខ្មៅក្នុងក្បាល ខណ:កំពុងដឹកនាំរឿងថតស្ដីពីជីវិតពិតរបស់អ្នក ឧកញ៉ា សៀង ណាំ ក្នុងខេត្តបាត់ដំបងបង្កទ្បេីងដោយជំងឺលេីសឈាម។

«ជីវិតគាត់ពេលនេះកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់»។ នេះបើតាម​លោក ហ្វីលីព។

លោក​ មុត ថារី គឺជាអតីត​តារា​សម្តែងនិង​​បច្ចុ​ប្បន្ន​​ជាអ្នក​​ដឹក​នាំ​រឿង​​ដ៏​ឆ្នើម​​ម្នាក់។ លោកក៏កូនប្រសារកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម