ព័ត៌មានអន្ដរជាតិ
អង្គការណាសា ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ទៅរស់នៅភពអង្គារសិប្បនិម្មិត
អង្គការណាសា បានផ្តល់ឱកាសល្អ ដោយប្រកាសរកអ្នកស្ម័គ្រចិត្ត ទៅចូលរួមក្នុងបេសកកម្មសម្របខ្លួនរស់នៅក្នុងភពព្រះអង្គារជាលើកទីពីរឈ្មោះ Crew Health and Performance Exploration Analog (CHAPEA 2) រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ។
ក្នុងបេសកកម្មដែលនឹងចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០២៥ខាងមុខនេះ សមាជិកចំនួន៤នាក់ ដែលរើសបាន នឹងត្រូវបញ្ជូនទៅស្នាក់នៅភពអង្គារសិប្បនិម្មិតឈ្មោះ Mars Dune Alpha ទំហំ ១៥៨ម៉ែត្រការ៉េ ដែលគេបង្កើតឡើងក្នុងទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក។
Mars Dune Alpha ក្នុងមជ្ឈមណ្ឌលអវកាស Johnson របស់ណាសា គឺត្រូវបានរចនាឡើងដើម្បីធ្វើឲ្យដូចភពក្រហមពិតៗ ហើយឲ្យអ្នកស្ម័គ្រចិត្ត រៀនអំពីរបៀបរស់នៅជាមួយបរិស្ថានអាក្រក់ និងធនធានមានកម្រិត។
យ៉ាងណា នេះមិនមែនជាលើកដំបូងឡើយ ដែលទីភ្នាក់ងារអវកាសមួយនេះ ជ្រើសរើសអ្នកស្ម័គ្រចិត្តទៅរស់នៅ Mars Dune Alpha ពោលគឺបច្ចុប្បន្ន មានមនុស្សមួយក្រុមរួចទៅហើយបានចូលរស់នៅទីនោះ ថែមទាំងមានការដាំដំណាំបរិភោគទៀតផង ប៉ុន្តែពួកគេនៅសល់ពេលត្រឹម៣ខែទៀតប៉ុណ្ណោះ នឹងត្រូវចាកចេញ ដូចនេះ ទើបណាសា ត្រូវជ្រើសរើសអ្នកស្ម័គ្រចិត្តថ្មី។
ទាក់ទិនបញ្ហានេះ ណាសា បានបើកទទួលពាក្យហើយនៅលើគេហទំព័រ CHAPEA ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២ខែមេសា ប៉ុន្តែណាសា មិនបញ្ជាក់ជាសាធារណៈទេថា តើអ្នកស្ម័គ្រចិត្តចូលរួមនឹងទទួលបានប្រាក់ឬក៏អត់។
ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវតែជាជនជាតិអាមេរិក មានអាយុពី៣០ដល់៥៥ឆ្នាំ ហើយអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងមានសញ្ញាបត្រអនុបណ្ឌិតក្នុងវិស័យ STEM បូករួមទាំងបទពិសោធន៍វិជ្ជាជីវៈយ៉ាងតិចពីរឆ្នាំ និងមានបទពិសោធន៍បើកយន្តហោះយ៉ាងហោចណាស់មួយពាន់ម៉ោងទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភពអង្គារ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


