ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការLABSជួបប្រជុំគ្នាដើម្បីស្វែងរកកិច្ចសហការលើកកម្ពស់ស្តង់ដារសុវត្ថិភាពនិងសុខភាពការងារឱ្យកាន់តែប្រសើរបន្ថែម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emerald AM នាយកប្រចាំប្រទេសនៃអង្គការThe Life And Building Safety(LABS)ដែលជាអង្គការជំនាញលើផ្នែកសុវត្ថិភាពសម្រាប់និយោជិតក្នុងរោងចក្រសហគ្រាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាបឋមនាយកប្រចាំប្រទេសកម្ពុជានៃអង្គការLABS លោក Emerald AM បានជម្រាបលោករដ្ឋមន្ត្រីអំពីគោលបំណង និងទស្សនវិស័យនៃអង្គការរបស់ខ្លួនដែលជំរុញឱ្យកាន់តែប្រសើរ និងស្តង់ដារនូវប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យជាពិសេសគ្រោះថ្នាក់អគ្គិភ័យក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីផែនការសកម្មភាពរបស់ក្រសួងក្នុងអាណត្តិទី៧ដែលបានផ្តល់សារសំខាន់ និងយកចិត្តទុកដាក់ជាអាទិភាពលើសុវត្ថិភាពកម្មករនិយោជិតដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធានាពីសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបអង្គការLABSអំពីតួនាទី និងភារកិច្ចដាច់ដោយឡែកពីគ្នានៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីសុវត្ថិភាពអគ្គិភ័យក្នុងរោងចក្រសហគ្រាសផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យអង្គការLABS អាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពិភាក្សា និងសិក្សាលម្អិតមើលពីលទ្ធភាពនៃកិច្ចសហការក្នុងគោលបំណងជំរុញលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់និយោជិតក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលស្របទៅនឹងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរសម្រាប់ឧត្តមប្រយោជន៍ទៅដល់កម្មករនិយោជិតគ្រប់ៗរូប៕





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


