ព័ត៌មានជាតិ
គ្រោងចាយថវិកាប្រមាណ ៤៥០ លានរៀល រួមទាំងអញ្ជើញបវរកញ្ញាពិភពលោកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប
ខេត្តសៀមរាបត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេ ដើម្បីជំរុញចលនាការមកទស្សនារបស់ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលនេះ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ការជ្រើសរើសខេត្តសៀមរាបរៀបចំបុណ្យទន្លេនៅឆ្នាំ ២០២៤ ក៏ស្របតាមយុទ្ធនាការផ្សព្វផ្សាយ «ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤»។
តាមរយៈការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំបានជួយផ្សព្វផ្សាយក៏ដូចជាបង្ហាញមោទនភាពរបស់ខេត្តនីមួយៗ។ ដោយឡែកខេត្តសៀមរាបដែលទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ក៏មានការអញ្ជើញទីភ្នាក់ងារបរទេស ក៏ដូចជាបុគ្គលល្បីៗដើម្បីមកចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំនេះ។

បើតាមលោក សូ ម៉ារ៉ា ពិធីបុណ្យទន្លេនៅខេត្តសៀមរាបឆ្នាំ ២០២៤ នឹងមានការចូលរួមពីបណ្តាញភ្នាក់ងារផ្សព្វផ្សាយធំៗ ជាពិសេសមានការអញ្ជើញបវរកញ្ញាពិភពលោកជាង ១០០ នាក់មកពី ៧០ ប្រទេសមកចូលរួមទស្សនានិងជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏ពិសេសនេះ។
ពិធីបុណ្យទន្លេលើកទី ៨ រៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ បង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។
លោក សូ ម៉ារ៉ាបានឲ្យដឹងថា ពិធីបុណ្យទន្លេនៅខេត្តសៀមរាបគ្រោងចំណាយថវិការៀបចំប្រមាណ ៤៥០ លានរៀល។ ការចំណាយនេះតិចជាងការរៀបចំបុណ្យសមុទ្រ ៣ ដង ប៉ុន្តែនឹងរៀបចំឲ្យបានល្អសម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា។
តាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ ២០២៣ ទេសចរបរទេសមកទស្សនាកម្ពុជាមានជាង ៥ លាន ៥ សែន នាក់ ខណៈឆ្នាំ ២០២៤ កម្ពុជារំពឹងនឹងទទួលបានកំណើនភ្ញៀវទេសចរបរទេសប្រមាណ ៦ លាន ៦ សែននាក់៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


