ជីវិតកម្សាន្ដ
តាមពិតតួប៉ាវចិនបាត់មុខពីវិស័យភាពយន្ត ដោយសារតែមានជំងឺប្រចាំកាយ
Jin Chao chun ដែលទស្សនិកជនជាច្រើនស្គាល់លោកតាមរយៈភាពយន្តចិនបុរាណ ក្រោមចំណងជើងថា Justice Pao ឬ តុលាការមុខដែក ក្នុងឆ្នាំ១៩៩៣ ដែលគិតមកដល់ពេលនេះរឿងប្រវត្តិសាស្រ្តមានរយៈពេលជាង៣១ឆ្នាំមកហើយ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងពីសំណាកទស្សនិកជននោះគឺ បន្ទាប់ពីលេចមុខក្នុងភាពយន្ត Arbiter of Kaifeng Mystery ក្នុងឆ្នាំ២០១២ ដែលជារឿងចុងក្រោយ តារាជើងចា់សរូបនេះស្រាប់តែរសាត់ចេញពីប្រព័ន្ធ showbiz ភ្លាមៗដោយមិនដឹងមូលហេតុ។
ទោះយ៉ាងណាក៏ដោយ ក្រោយមកលោកបានប្តកាសងថាខ្លួនចូលនិវត្តន៍ពីការសម្តែង ដោយសារតែគាត់មានដុំសាច់ទំហំ ៩ សង់ទីម៉ែត្រនៅក្នុងក្បាលរបស់គាត់ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង។ ប៉ុន្តែ នៅទីបំផុតគាត់បានទទួលការវះកាត់ខួរក្បាលដើម្បីយកដុំសាច់ចេញ។ ចាប់តាំងពីពេលនោះមក Chao Chun បានរក្សាខ្លួនដោយបង្ហាញម្ដងម្កាលលើបណ្ដាញសង្គមតែប៉ុណ្ណោះ។

លើកចុងក្រោយដែលគាត់ត្រូវបានគេឃើញជាសាធារណៈគឺនៅឯពិធីបុណ្យសពរបស់នាយក Zheng Shaofeng ពេលនោះអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថាតួប៉ាវចិនរូបនេះហាក់ដូចជាស្គមជាងមុន ហើយត្រូវការជំនួយពីឈើច្រត់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ នៅមានពាក្យចចាមអារ៉ាមជាច្រើនអំពីការស្លាប់របស់គាត់ ដែលជំរុញឲ្យតារាសម្តែងហុងកុង Kenny Ho ចេញមុខមកទម្លាយព័ត៌មានក្លែងក្លាយកាលពីឆ្នាំមុនដូចគ្នា។
ដោយឡែកកាលពីពេលថ្មីៗនេះ Chao Chun បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលគាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធី YouTube របស់ផលិតករហុងកុង Gary Yeung Xiao Hong Chui Shui Zhan ។ គាត់បានស្លៀកសំលៀកបំពាក់ និងការតុបតែងមុខជាតួអង្គប៉ាវចិនដែលជានិមិត្តរូបរបស់គាត់ ថែមទាំងបង្ហាញហត្ថលេខារបស់គាត់ឡើងវិញ Open the guillotine បន្ទាត់ពីរឿងភាគបុរាណមួយនេះកន្លងផុតទៅ៣១ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Soo Man នឹងលក់ភាគហ៊ុននៅសល់ពី SM ក្នុងតម្លៃ៧៨លានដុល្លារ ឲ្យទៅផលិតកម្ម HYBE
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


