ជីវិតកម្សាន្ដ
Lee Soo Man នឹងលក់ភាគហ៊ុននៅសល់ពី SM ក្នុងតម្លៃ៧៨លានដុល្លារ ឲ្យទៅផលិតកម្ម HYBE
នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ផលិតកម្ម HYBE បានប្រកាសថា ខ្លួននឹងទិញភាគហ៊ុនបន្ថែម ៨៦៩,៩៤៨ នៃភាគហ៊ុនផលិតកម្ម SM Entertainment ក្នុងតម្លៃ ១០៤.៣ ពាន់លានវ៉ុន (៧៨.២ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន allkpop។

ទីភ្នាក់ងារនេះបានអត្ថាធិប្បាយថា “ថ្មីៗនេះ Lee Soo Man បានជូនដំណឹងដល់ពួកយើង អំពីចេតនារបស់គាត់ក្នុងការអនុវត្តជម្រើសចុងក្រោយ ហើយសិទ្ធិទិញភាគហ៊ុននេះ យើងគ្រាន់តែបំពេញកិច្ចសន្យារបស់យើងតែប៉ុណ្ណោះ” ។
ទោះយ៉ាងណាក៏ដោយ កាលពីដើមឆ្នាំ ២០២៣ HYBE បានទិញយកភាគហ៊ុន ១៤.៨ភាគរយ នៅក្នុងផលិតកម្ម SM Entertainment ពី Lee Soo Man ក្នុងតម្លៃ ៤២២.៨ ពាន់លានវ៉ុន ( ៣១៧ លានដុល្លារអាមេរិក) ក្នុងអំឡុងពេលដេញថ្លៃដ៏ខ្លាំងក្លាប្រឆាំងនឹង Kakao ដើម្បីទាមទារសិទ្ធិគ្រប់គ្រងស្លាកសញ្ញាកម្សាន្ត K-Pop ។
ក្រោយមកទៀត នៅក្នុងអំឡុងពេលដំណើរការនេះ ជម្រើសជើងសម្រាប់ភាគហ៊ុនដែលនៅសល់របស់ Lee Soo Man នៅក្នុងសហគ្រាសធុនតូច និងមធ្យមក៏ត្រូវបានផ្តល់ទៅឲ្យ HYBE ផងដែរ។ កិច្ចព្រមព្រៀងនេះមានន័យថា HYBE ត្រូវទិញភាគហ៊ុនក្នុងតម្លៃដូចគ្នានឹងភាគហ៊ុនដែលខ្លួនទទួលបានដំបូងក្នុងអំឡុងពេលកិច្ចព្រមព្រៀងគឺ ១២០,០០០វ៉ុន ក្នុងមួយហ៊ុន។ បច្ចុប្បន្ននេះភាគហ៊ុនរបស់ SM Entertainment កំពុងលក់ក្នុងតម្លៃ ៧៩,៥០០ វ៉ុន ក្នុងមួយហ៊ុន ដែលមានន័យថា HYBE នឹងមានតម្លៃខ្ពស់ជាងអ្វីដែលមាន។
ការទិញយកនេះ នឹងត្រូវបានបញ្ចប់នៅថ្ងៃទី ០៧ ខែមីនា បន្ទាប់ពីនោះ HYBE នឹងមានភាគហ៊ុន ១២.៦ភាគរយ នៅក្នុង SM Entertainment ។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា Lee Soo Man និង HYBE កំពុងស្វែងរកការទិញយក SM Entertainment ឡើងវិញ ដោយសារការប៉ះទង្គិចដែលកំពុងបន្តរបស់យីហោកម្សាន្តជាមួយម្ចាស់ភាគហ៊ុនធំជាងគេនាពេលបច្ចុប្បន្នគឺ Kakao ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ អ្នកគាំទ្រអស់សំណើច ពេលឃើញស្រោមទូរស័ព្ទ Hello Kitty របស់តួសម្ដែងរឿង “Train To Busan”
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


