ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលនៃការផាត់មុខ ប្រែក្លាយគូស្នេហ៍តារាកំប្លែងចិន មកមនុស្សផ្សេងគ្នា
អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំងនឹងការកែសម្ផស្សរបស់អ្នកផាត់មុខជនជាតិចិន ដែលបានតុបតែងមុខឲ្យតារាកំប្លែងវ័យ៥៧ឆ្នាំមួយរូបបានក្លាយជាបុរសសង្ហាវ័យក្មេង ខណៈភរិយារបស់គាត់ក៏ស្អាតសឹងចំណាំមិនស្គាល់ដូចគ្នាផងដែរ។
មែនទែនទៅរឿងរ៉ាវនេះបានកើតឡើងនាប៉ុន្មានថ្ងៃហើយ ខណៈពិភពអនឡាញចិនសម្រុកចូលរួមចែករំលែកស្នាដៃរបស់អ្នកផាត់មុខដ៏ល្បីម្នាក់ឈ្មោះ Tuzi ដែលមនុស្សជាច្រើនសរសើរនាង ហើយដាក់ឈ្មោះថា “អ្នកកែសម្ផស្សទេវតា”បន្ទាប់ពីនាងបានតុបតែងមុខលើមនុស្សជាច្រើន ហើយលទ្ធផលគឺអស្ចារ្យសឹងតែដូចទៅកែកុនមុខមាត់។
ជាក់ស្ដែងនេះ រូបភាពដែលល្បីជាងគេគឺតារាកំប្លែងជើងចាស់ Tang Jianjin អាយុ ៥៧ ឆ្នាំ បានប្រែក្លាយទៅជាតារាវ័យក្មេង ខណៈដែលប្រពន្ធគាត់ជាតារាអ៊ីនធឺណេតវ័យ៧២ឆ្នាំ បានប្រែក្លាយទៅជាព្រះនាងភ្នែកពណ៌ទង់ដែង មិនគួរឲ្យជឿដូចគ្នា។

Tuzi គឺជាវិចិត្រករតុបតែងមុខដ៏ល្បីម្នាក់ដែលមានឯកទេសខាងការតុបតែងមុខបែបយុវវ័យ។ នាងមានអ្នកតាមដាន ៥.៥ លាននាក់នៅលើវេទិកាអនឡាញរបស់ចិន Douyin ហើយនាងធ្វើការតុបតែងមុខបែបតារា រហូតបានបើកស្ទូឌីយ៉ូតុបតែងមុខមួយឈ្មោះថា Starlight Rabbit Portrait Studio នៅក្នុងខេត្តយូណាន។
យោងតាមរាយការណ៍ដោយការបង្ហោះវីដេអូឃ្លិបមួយដែលមានឈ្មោះថា Extreme Makeover 100 People Challenge នាងតែងតែធ្វើការផ្លាស់ប្តូរមនុស្សជាច្រើននៅលើបណ្តាញសង្គម ដែលបានទទួលការឆ្លើយតបល្អ រហូតធ្វើឲ្យនាងក្លាយជាអ្នកតុបតែងមុខដែលអ្នកលេងអ៊ីនធឺណិតចិនចង់បានថែមទៀតផង។

លើសពីនេះទៀត ការបង្រៀនតុបតែងមុខផ្ទាល់របស់ Tuzi ជាមធ្យមមានអ្នកមើល ១ លាននាក់ក្នុងមួយថ្ងៃ ជាមួយនឹងមនុស្សមករៀនបច្ចេកទេសផាត់មុខ និងមានអ្នកហាត់ការរាប់សិបនាក់ ហើយបន្ទាប់ពីអនុវត្តនូវជំនាញផាត់មុខ គឺស្រដៀងនឹង TuZi ខ្លាំងណាស់។
ទោះជាយ៉ាងណាក៏ដោយ ភាពល្បីល្បាញរបស់ Tuzi ត្រូវបានអមដោយការរិះគន់ ដូចជាស្ទីលតុបតែងខ្លួនបែបឯកោរបស់នាង។ ជំនួសឲ្យការផ្លាស់ប្តូររចនាប័ទ្មតាមតម្រូវការរបស់អតិថិជន ឬរិះគន់ថាថ្លៃពេក ជាមួយនឹងអត្រាសម្រាប់កញ្ចប់តុបតែងមុខ និងថតរូបចាប់ពី ៦៩៩ ទៅ ២,៨៨៨ យន់ក្នុងមួយវគ្គរបស់មនុស្សម្នាក់។ ប៉ុន្តែទោះបីជាមានការរិះគន់ និងការសរសើរចម្រុះក៏ដោយ ក៏ Tuzi បានពង្រីកស្ទូឌីយ៉ូតុបតែងមុខរបស់នាងដល់ ១៧ទីតាំងឯណោះ មកទល់បច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងចិន Li Bingbing ជ្រើសរើសនៅលីវ ទោះឈានដល់វ័យ៥១ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


