ព័ត៌មានអន្ដរជាតិ
តើស្រីៗនៅ អ៊ុយក្រែន មានសិទ្ធិឈប់សម្រាកក្នុងថ្ងៃ ៨ មីនា ដូចប្រទេសមានសុខសន្តិភាពផ្សេងទេ?
ថ្ងៃទី៨ ខែមីនា គឺជាទិវាអន្តរជាតិនារីដែលជាទូទៅប្រារព្ធធ្វើឡើងនៅប្រទេសទូទាំងពិភពលោក ដោយសារតែទិវានេះគឺជានិម្មិតរូបនៃការតស៊ូ ទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទជាដើម ប៉ុន្តែសម្រាប់ស្ត្រីនៅអ៊ុយក្រែននាឆ្នាំនេះវិញនៅតែបន្តរស់នៅក្រោមគ្រាប់ផ្លោងស្ទើរតែលែងដឹងថ្ងៃបុណ្យទានទៅហើយ ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Visit Ukraine ។
យោងតាមមាត្រាទី ៧៣ នៃច្បាប់ការងារដែលអនុម័តដោយសភាអ៊ុយក្រែនបានចែងថា នៅទិវាអន្តរជាតិនារី ៨ មីនា ប្រជាជនអ៊ុយក្រែនគ្រប់ស្រទាប់វណ្ណៈ មិនថាបុរស ឬស្ត្រីនោះទេ តម្រូវឲ្យឈប់សម្រាក ឬទទួលបានផលប្រយោជន៍ណាមួយពីការងាររបស់ពួកគេ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ នេះ ពលរដ្ឋអ៊ុយក្រែនទាំងប៉ុន្មានមិនអាចមានឱកាសបែបនេះដូចឆ្នាំមុនៗឡើយ ។
នេះជាឆ្នាំទី ៣ ហើយដែលស្ត្រីអ៊ុយក្រែនលែងមានសិទ្ធិសេរីភាពក្នុងការឈប់សម្រាក ឬមានឱកាសប្រារព្ធទិវា ៨ មីនាដូចប្រទេសមានសុខសន្តិភាពដទៃទៀត ដោយសារតែប្រជាជាតិមួយនេះកំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាធរសឹក ចាប់តាំងពីកងកម្លាំងរុស្ស៊ីបើកការវាយលុកពេញទី ខណៈរហូតមកដល់ពេលនេះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប្រកាសដាក់ច្បាប់អាជ្ញាសឹកជាង ១០ ដងមកហើយ ស្របពេលដែលលើកចុងក្រោយនេះ នឹងអស់សុពលភាពនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោក Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន ថា អ៊ុយក្រែន ជារបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


