ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន ថា អ៊ុយក្រែន ជារបស់ រុស្ស៊ី
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីកាលពីថ្ងៃចន្ទបាននិយាយមិនសំចៃមាត់ថា អ៊ុយក្រែនជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយអ្វីដែលជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីគួរតែវិលត្រលប់មកកាន់ទឹកដីកំណើតវិញ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែមីនា ។

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន រូបនេះបានលើកឡើទៀតថា រុស្ស៊ីនឹងមិនពន្លែងដៃនូវអ្វីដែលខ្លួនចាត់ទុកថាជា “ប្រតិបត្តិការយោធាពិសេស” នោះទេ ដរាបណាអ៊ុយក្រែនមិនព្រមលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់ ។
ស្របពេលជាមួយគ្នានេះ លោក Medvedev ក៏បានទាត់ចោលកិច្ចចរចារកសន្តិភាពជាមួយថ្នាក់ដឹកនាំរបស់អ៊ុយក្រែននាពេលបច្ចុប្បន្ននេះផងដែរ ហើយលោកថែមទាំងបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអ៊ុយក្រែននាពេលអនាគតរូបណា ដែលចង់ចរចារកសន្តិភាពជាមួយរុស្ស៊ីនោះ ត្រូវតែទទួលស្គាល់នូវការពិតថ្មីនៅពេលឥឡូវនេះជាមុនសិន ។

អតីតប្រធានាធិបតីរុស្ស៊ីចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ រូបនេះអះអាងទៀតថា “មានអតីតមេដឹកនាំអ៊ុយក្រែនមួយរូបបាននិយាយនៅចំណុចមួយថា អ៊ុយក្រែនមិនមែនជារុស្ស៊ីឡើយ ប៉ុន្តែគំនិតនោះហាកដូចជាជាបាត់ខ្លួនជារៀងរហូតហើយ ដោយសារតែអ៊ុយក្រែនជារបស់រុស្ស៊ីយ៉ាងច្បាស់ក្រឡែត ហើយអ្វីដែលជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី គួរតែវិលមករកម្ចាស់ដើមវិញ” ។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានប្រតិកម្មភ្លាមៗពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវនោះទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានចោទប្រកាន់លោក Medvedev និងមន្ត្រីកំពូលរបស់រុស្ស៊ីជាច្រើនរូបទៀតថា បានច្បាំងដណ្តើមយកទឹកដីអ៊ុយក្រដោយខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លេចធ្លាយសារសំឡេងប្រជុំសម្ងាត់របស់ទ័ព អាល្លឺម៉ង និយាយពីរឿងផ្ដល់ មីស៊ីលឲ្យ អ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


