Connect with us

ព័ត៌មានជាតិ

មន្រ្តីអាកាសចរណ៍ ស្នើ​ឲ្យ​ពិនិត្យរាល់​​សំណង់​អគារ​​ជុំវិញ​ព្រលានយន្តហោះ​តាខ្មៅ មុន​អនុញ្ញាតិ​ឲ្យ​សាងសង់

បានផុស

នៅ

មន្រ្តី​ជាន់ខ្ពស់​អាកាសចរ​ណ៍ស៊ីវិល​បាន​ស្នើ​ដល់ស្ថាប័នពាក់ព័ន្ធ ត្រូវ​ធ្វើការ​សហការ​ជាមន្រ្តីជំនាញ​​មុន​​ផ្តល់​ការ​អនុញ្ញាត​លើ​គម្រោង​សាងសង់​សំណង់​អគារ​ផ្សេងៗ​ជុំវិញ​អាកាសយានដ្ឋាន​តេជោ​តាខ្មៅដែលកំពុង​ដំណើរការសាងសង់​បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​អាកាសយានដ្ឋាន​តេជោតាខ្មៅកម្រិត 4F គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆមាស​ទី​មួយ​នៅ​ឆ្នាំ ២០២៥ ដើម្បី​ចៀសវាង​ការ​បង្កើត​ឲ្យ​មាន​ឧបសគ្គ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស និង​ដើម្បី​ធានា​បាន​សុវត្ថិភាព សន្តិសុខ និង​ប្រក្រតី​ភាព​ កិច្ច​ប្រតិបត្តិការ​អាកាស​ចរ​ក្នុង​តំបន់​ លោក​​ស្នើ​សុំ​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​រដ្ឋលេខាធិការអាកាស​ស៊ីវិល មុន​ផ្តល់​​អាជ្ញាប័ណ្ណ​ឬ​ផ្តល់​លិខិត​សាងសង់​សំណង់​អគារ​គ្រប់​ប្រភេទ​ ​ត្រូវ​គោរព​តាម​សេចក្តី​កំណត់​ស្តី​ពីការ​គ្រប់គ្រង​កម្ពស់​​ឧបសគ្គ​អាកាសយានដ្ឋាន​ដែល​បាន​កំណត់។​

បន្ថែម​ពីនេះ ដើម្បី​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​​ធំ​បំផុតកម្រិត​ស្តង់ដា​អន្តរជាតិ​របស់ប្រទេស​កម្ពុជា​ បញ្ចប់​បាន​ពេញ​លេញ​តាមផែនការ​មេ​ក្នុង​ដំណាក់​កាលទីមួយ​ លោក​​ក៏​ស្នើ​សុំ​ដល់​បណ្តា​វិនិយោគ​ជាពិសេស​ធនាគារ​ពាណិជ្ជ​បន្ត​គាំទ្រ​ការ​ផ្តល់​ហិរញ្ញវត្ថុ​តាមរយៈ​ការ​ទិញសញ្ញាប័ណ្ណ​នៅ​ពេល​មាន​តម្រូវការ​បោះផ្សាយ​​​បន្ត​ទៀត។

បើ​តាម​មន្រ្តី​អាកាសចរស៊ីវិល អាកាសយានដ្ឋាន​តេជោ​តាខ្មៅ សម្រេច​បាន​ប្រហែល ៦៦ ភាគរយ និង​បាន​ចំណាយ​ទុន​វិនិយោគ​អស់​ប្រមាណ ៩៦០ លាន​ដុល្លារ​អាមេរិកក្នុងខ្ទង់​ចាយ​សរុបក្នុង​គម្រោង​ទាំង​មូល​ចំនួន ១ ៥០០ លាន​ដុល្លារ​។ អាកាសយានដ្ឋាន​​ខ្នាត​ធំ​បំផុត​នេះ​គ្រោង​បញ្ចប់​ដំណាក់កាលទី ១ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ៤៧ នាទី មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

ព័ត៌មានជាតិ១ ម៉ោង មុន

ទោះបី​មាន​ពិការភាព​ក្តី ប៉ុន្តែ​យុវតី អុន ឡេ​ន ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជា​ក្តី​ស្រមៃ​របស់​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្វីលីពីន ចង់​បណ្ដេញ​ទូត​ចិន ក្រោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ឡើង​កម្ដៅ

Sokha Hotels

ព័ត៌មានពេញនិយម