ជីវិតកម្សាន្ដ
តារាសម្តែង វ៉ាន់ វល័ក្ខ សម្រេចដាក់ពាក្យប្តឹងក្មេងម្នាក់ បន្ទាប់ពីរងការជេរប្រមាថកិត្តិយស
ដោយមិនព្រមទទួលយកការសុំទោសទីបំផុតតារាសម្តែងរូបស្រស់កញ្ញា វ៉ាន់ វល័ក្ខ បានសម្រេចដាក់ពាក្យប្តឹងចំពោះនារីម្នាក់បន្ទាប់ពីរងការជេរប្រមាថ កិត្តិយសយ៉ាងធ្ងន់ធ្ងរកាលពីថ្មីៗកន្លងមកនេះ។
តារាស្រីកញ្ញា វ៉ាន់ វល័ក្ខ បានបញ្ជាក់ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះសុខៗស្រាប់តែមានក្មេងស្រីម្នាក់បានតេទៅនាងទាំងយប់ដោយប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួន។ យ៉ាងណាមិញ ក្រោយការជេរប្រមាថមកលើរូបនាងហើយបុគ្គលរូបនោះក៏បានព្យាយាមស្វែងរកការសុំទោសវិញផងដែរ ប៉ុន្តែដោយសារទង្វើគឃ្លើនមិនខ្លាចច្បាប់ទើបនាងសម្រេចចាត់វិធានការតាមផ្លូវច្បាប់តែម្តង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាសម្តែង វ៉ាន់ វល័ក្ខ បានបង្ហោះខ្លឹមសារបញ្ជាក់ថា “ក្ដៅក្រហាយណាស់ ប៉ុន្មានថ្ងៃនេះដេកមិនបានញ៉ាំមិនចូលរវល់ធ្វើការរឿងនាង គ្មានបានរកស៊ីអីទេ មកសុំបញ្ចប់ត្រឹមពាក្យសុំទោសស្រួលៗម្លិះ ចុះអាពេលខ្ញុំទុកពេលឲ្យសុំទោសម្ដេចមិនសុំសម្តីនៅខ្លាំងសុទ្ធមិនខ្លាចច្បាប់ឥឡូវខ្ញុំធ្វើតាមច្បាប់ហើយម្ដេចភ័យញ័រទាំងខ្លួនអ៊ីចឹង“។
គួររម្លឹកថា មុននេះកញ្ញា វ៉ាន់ វល័ក្ខ បានលើកឡើងថា នៅសុខៗមានក្មេងស្រីពាលខលមកជេរអត់ឲ្យរួចខ្លួនទេមិនផុសរូបភាព ឬវីដេអូ ព្រោះទុកឲ្យសមត្ថកិច្ចគេធ្វើការ ចែមិនផុសអ្វីព្រោះកំពុងតែធ្វើការ រូបភាព វីដេអូសំឡេង ប្អូនៗគ្រប់គ្រាន់ចែធ្វើការហើយចាំជួបគ្នា។ នាងបន្តថា នាងនេះហ៊ានណាស់ថ្ងៃសំខាន់មកនាំរឿងឲ្យឯងរវល់ជាមួយឈុតធំ ចាំទទួលឈុតធំ តាមផ្លូវច្បាប់ជាមួយខ្ញុំវិញផង អត់ចេះផុសជេ ដូចក្មេងបាតផ្សាទេខ្ញុំចេះតែបែបច្បាស់ៗ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ