ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃនេះ
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីរយៈពេល ៣ ថ្ងៃបានចាប់ផ្ដើមហើយនៅថ្ងៃទី១៥ ខែមីនានេះ ខណៈពលរដ្ឋរុស្ស៊ីដែលមានសិទ្ធិបោះឆ្នោតប្រមាណ ១១២.៣ លាននាក់នឹងសម្រេចជោគវាសនាមេដឹកនាំដែលខ្លួនពេញចិត្តដើម្បីកាន់អំណាចរយៈពេល ៦ ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS នាថ្ងៃទី១៥ ខែមីនានេះ ។

ការិយាល័យបោះឆ្នោតជាង ៩៤,០០០ នៅក្នុងប្រទេសរុស្ស៊ីនឹងបើកទ្វារចំហ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ (ម៉ោងនៅរុស្ស៊ី) ប៉ុន្តែលើកលែងតែទីតាំងមួយចំនួននៅបរទេសប៉ុណ្ណោះ ការបោះឆ្នោតនឹងបិទបញ្ចប់ជាផ្លូវការនៅម៉ោង ៩ យប់នាថ្ងៃទី១៧ ខែមីនា ជាពិសេសការិយាល័យបោះឆ្នោតនៅក្នុងតំបន់ Kaliningrad ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ។
ចំណែកនៅបរទេស រុស្ស៊ីមានការិយាល័យបោះឆ្នោតសរុបចំនួន ២៩៥ ការិយាល័យក្នុងប្រទេស និងដែនដីចំនួន ១៤៤ ខណៈនៅមជ្ឈមណ្ឌលអវកាស Baikonur ដែលរុស្ស៊ីជួលពីកាហ្សាក់ស្ថានក៏នឹងរៀបចំការបោះឆ្នោតផងដែរ ខណៈពេលវេលាពិតប្រាកដនៃការបោះឆ្នោតនៅក្រៅប្រទេសនឹងប្រែប្រួលទៅតាមប្រទេសទាំងនោះ ។
ទន្ទឹមនោះ ការបោះឆ្នោតលើកទី ៨ នេះទៀតសោត ក៏ក្លាយជាការបោះឆ្នោតលើកដំបូងផងដែរ ដែលអ្នកបោះឆ្នោតមានជម្រើសបោះតាមប្រព័ន្ធអេឡិចត្រូនិច ខណៈការបោះឆ្នោតតាមអនឡាញមាននៅក្នុងតំបន់ចំនួន ២៩ រួមទាំងទីក្រុងមូស្គូផងដែរ ។

សរុបមក មនុស្សជាង ៤.៧ លាននាក់បានដាក់ពាក្យបោះឆ្នោតតាមអនឡាញ បន្ទាប់ពីបានចុះឈ្មោះកាលពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី១១ ខែមីនា ខណៈលទ្ធផលនៃការបោះឆ្នោតតាមអនឡាញនឹងប្រកាសឲ្យដឹងនៅចន្លោះម៉ោង ១០ យប់ និងម៉ោង ១១ យប់ (ម៉ោងនៅទីក្រុងមូស្គូ) នាថ្ងៃទី១៧ ខែមីនា ។
គួរបញ្ជាក់ថា រុស្ស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ខណៈបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន ៤ រូបក្នុងនោះរួមមាន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មកពីគណបក្សរួបរួមរុស្ស៊ី, លោក Vladislav Davankov ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) ជាបក្សនៅខាងវិមានក្រឹមឡាំង និងមួយរូបទៀតគឺលោក Nikolai Kharitonov បេក្ខភាពមកពីបក្សកុម្មុយនីស្ត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ស្ថានទូត រុស្ស៊ី ប្រចាំនៅ អាមេរិក ទទួលសារគំរាមទាក់ទងការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


