ព័ត៌មានអន្ដរជាតិ
អ្នកលក់ស្ករតាំងម៉ែផ្លែឈើនៅ កូរ៉េខាងត្បូង ត្អូញគ្រប់គ្នាថា លែងមានអ្នកទិញដូចមុន
កាលពីថ្ងៃទី ២០ ខែមីនា ម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមច្រើននាក់ បានចែករំលែកបញ្ហាប្រឈមរបស់ពួកគេជាមួយនឹងការលក់ Tanghulu ឬស្ករតាំងម៉ែផ្លែឈើ ដែលជានិន្នាការដ៏ក្តៅគគុកនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅលើវេទិកាអនឡាញសម្រាប់បុគ្គលដែលមានធ្វើដោយខ្លួនឯង។
យោងតាមប្រភពនៃការចុះផ្សាយពី allkpop បានដកស្រង់ការបង្ហោះរបស់ម្ចា់សអាជីវកម្មរូបនេះ ដោយរូបគេផ្ទាល់បាននិយាយថា “និន្នាការសម្រាប់ Tanhulu ឬស្ករតាំងម៉ែផ្លែឈើ ឥឡូវនេះត្រូវបញ្ចប់ហើយ។ ខ្ញុំបានរៀនពីវិធីធ្វើ Mochi ជំនួសវិញ”។

អ្នកបង្ហោះរូបនេះបានត្អូញត្អែរថា “ខ្ញុំបានបើកហាង Tanghulu នៅខែមិថុនាឆ្នាំមុន ហើយរីករាយនឹងអាជីវកម្មដ៏ល្អយ៉ាងខ្លាំង។ ប៉ុន្តែបន្ទាប់ពីត្រឹមតែ ៩ខែ និន្នាការនេះត្រូវបានបញ្ចប់។ ខ្ញុំបានតាំងចិត្តនឹងចាប់យកអ្វីមួយ យ៉ាងហោចណាស់ខ្ញុំថែមទាំងបានទៅហាងដ៏ល្បីមួយដើម្បីរៀនពីរបៀបធ្វើបង្អែម strawberry mochi ។ ប៉ុន្តែតើអ្នកណាខ្លះដែលញ៉ាំ strawberry mochis សព្វថ្ងៃនេះ? វាពេញនិយមកាលពីមុនតែប៉ុណ្ណោះ”។
អ្នកបង្ហោះដដែលបាននិយាយបន្តទៀតថា គាត់ពិតជាល្ងង់ដែលបានចំណាយលុយរៀនធ្វើ Tanghulu ចំណែកម្ចាស់ហាង៥នាក់ផ្សេងទៀតបានរៀនជំនាញ ហើយលក់វានៅហាងរបស់គេ ប៉ុន្តែគាត់ខ្លួនឯងមិនអាចលក់បាន ១០ ក្នុងមួយថ្ងៃទេ។ គាត់ក៏សង្ឃឹមថាគ្មានមនុស្សផ្សេងទៀតរៀនពីរបៀបធ្វើវាទៀតទេ។ ជាពិសេសដោយសារតែតម្លៃផ្លែឈើសព្វថ្ងៃឡើងខ្ពស់គួរឲ្យកត់សម្គាល់។ ឥលូវគាត់បានដាក់លក់ហាងស្ករតាំងម៉ែផ្លែឈើ Tanghulu សម្រាប់លក់ដែរ ប៉ុន្តែគ្មានអ្នកណាចង់ទិញទេយកទៅលក់បន្តទេ។
យ៉ាងណាក៏ដោយ បន្ទាប់ព័ត៌មាននៃការដួលរំលំហាងលក់ស្ករតាំងម៉ែផ្សាយយ៉ាងព្រោងព្រាត ពេញប្រទេសកូរ៉េខាងត្បូង អ្នកលេងអ៊ីនធឺណេតដែលបានចូលមើលការបង្ហោះនោះ បានប្រតិកម្មជាមួយនឹងការបញ្ចេញមតិខុសប្លែកគ្នាថា មានហាង Tanghulu ដែលបានបើកនៅមុខផ្ទះរបស់ពួកគេនាពេលថ្មីៗនេះ ប៉ុន្តែមានតែសត្វរុយប៉ុណ្ណោះកំពុងកាត់ស្ករនោះ ដោយសារតែវាលែងជាការពេញនិយមរបស់មនុស្សទៀតហើយ។
លើសពីនេះ មហាជនផ្សេងទៀតបានបញ្ចេញមតិដែរថា និន្នាការបែបនេះនឹងមិនយូរទេ វាជារឿងអកុសលបំផុតហើយម្ចាស់អាជីវកម្មផ្សេងទៀត ក៏គួរមើលនិងយកជាគំរូតាម។ ការលក់តាមគ្នាវាជារឿងធម្មាតទៅហើយ ប៉ុន្តែប្រសិនបើយើងមិនចេះច្នៃប្រឌិតទៀតនោះ សមហើយដែលហាងឬតូបរបស់ពួកគេ នឹងដួលរលំឆាប់ៗខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ៤គូ ស្រលាញ់គ្នារាប់ឆ្នាំ ក៏មិនធ្លាប់ឮនូវព័ត៌មានរង្គោះរង្គើ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


