ព័ត៌មានអន្ដរជាតិ
ក្រោយវាយប្រហារភេរវកម្ម រុស្ស៊ី ប្រកាសថា “ឈាមសងដោយឈាម”
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃសៅរ៍ទី២៣ខែមីនា, អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ជនដៃដល់និងអ្នករៀបចំការវាយប្រហារភេរវកម្ម នៅឯសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ ត្រូវតែតាមកម្ចាត់ដោយគ្មានមេត្តា “ឈាមសងដោយឈាម”។

លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបង្ហោះសារលើឆានែល Telegram កាលពីរាត្រីថ្ងៃសុក្រ ដោយលោកបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ និងលើកទឹកចិត្តដល់សាច់ញាតិអ្នករបួស។
លោកសរសេរថា “ភេរវករនឹងជួបការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច។ គ្មានអ្វីអាចជួយពួកគេបានទេ ឈាមសងដោយឈាម ហើយនឹងមានការបង្ក្រាបលើគ្រួសាររបស់ពួកគេទៀតផង”។

សូមបញ្ជាក់ថា ការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនៅឯផ្សារទំនើបនិងសាលប្រគំតន្ត្រី Crocus City Hall ភាគពាយព្យទីក្រុងមូស្គូដែលសម្លាប់មនុស្សជាង៦០នាក់ និងរបួសជាង១០០នាក់ទៀត គឺជាការវាយប្រហារភេរវកម្មអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, អាចមានមនុស្សរហូតដល់៦ ២០០នាក់ស្ថិតក្នុងអគារនៅពេលការបាញ់ប្រហារចាប់ផ្តើម ហើយក្រសួងស្ថានការណ៍គ្រាអាសន្នបានបញ្ជាក់ថា មនុស្សប្រមាណ១០០នាក់ ត្រូវបានជួយសង្គ្រោះ នាំទៅកាន់ទីសុវត្ថិភាព។

ក្រៅពីអ្នកស្លាប់ មានជនរងគ្រោះរាប់សិបនាក់ទៀត ត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្ស៥នាក់ ក្នុងចំណោមអ្នកស្លាប់គឺជាកុមារអាយុក្រោម៧ឆ្នាំ។
ប៉ូលិសរុស្ស៊ី ក៏មិនទាន់ប្រកាសពីការចាប់ខ្លួនជនណាម្នាក់នៅពីក្រោយការវាយប្រហារនេះដែរ ប៉ុន្តែក្រុមរដ្ឋឥស្លាម ISIS បានអះអាងថា ខ្លួនជាអ្នកប្រព្រឹត្តអំពើភេរវកម្មនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់គរជើងគ្នា ក្នុងការវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


