ព័ត៌មានអន្ដរជាតិ
តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?
កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែមីនាកន្លងទៅ រុស្ស៊ីបានជួបប្រទះហេតុការណ៍ដ៏តក់ស្លុត និងសោកសង្រេងមួយ បន្ទាប់ពីជនដៃដល់ដែលមានគ្នា ៥ នាក់បានបើកការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅសាលប្រគំតន្រ្តី Crocus City Hall ក្នុងទីក្រុងមូស្គូ បណ្ដាលឲ្យមនុស្សប្រមាណ ៦០ នាក់ស្លាប់បាត់បង់ជីវិត និងជាង ១០០ នាក់រងរបួស ខណៈរុស្ស៊ីបានដាក់ផ្ទាំងស៊ីបថាគ្មានអ្នកណាឆ្ងាយពីអ៊ុយក្រែនឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកវរសេនីយ៍ឯក Anatoliy Matviychuk អ្នកជំនាញការផ្នែកយោធា និងជាកងទ័ពចូលនិវត្តន៍បានប្រាប់សារព័ត៌មាន Sputnik ថា “ច្បាស់ណាស់ ការវាយប្រហារភេរវកម្មដ៏សាហាវយង់ឃ្នងគឺត្រូវបានរៀបចំទុកជាមុនរួចស្រេច ហើយមានអ្នកបង្គាប់បញ្ជានៅពីក្រោយខ្នងតែម្នាក់គត់” ។
លោក Matviychuk លើកឡើងថា “ការវាយប្រហារនេះត្រូវបានគិតទុកជាមុន ដោយសារតែវាគឺជាការសងសឹកទៅនឹងការវាយប្រហារទាំងអស់ដែលរុស្ស៊ីធ្វើដាក់អ៊ុយក្រែនក្នុងរយៈពេល ៥ ឬ ៦ ថ្ងៃចុងក្រោយនេះ ។ ខ្ញុំចង់និយាយរឿងមួយទៀតថា គ្មានអ្វីត្រូវសង្ស័យឡើយដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅពីក្រោយខ្នងលើរឿងនេះ” ។

អ្នកសង្កេតការណ៍យោធា និងជាអ្នកប្រយុទ្ធជើងចាស់នៅអាហ្វហ្គានីស្ថាន និងស៊ីរីរូបនេះបានបញ្ជាក់បន្ថែមថា មិត្តភក្តិបរទេសរបស់អ៊ុយក្រែនកំពុងខ្នះខ្នែងជ្រោមជ្រែងដល់រដ្ឋាភិបាលទីក្រុងកៀវឲ្យប្រព្រឹត្តសកម្មភាពឃោរឃៅយង់ឃ្នង ហើយលោកហ៊ានអះអាងបែបនេះក៏ដោយសារតែមានការព្រមានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះរបស់ស្ថានទូតអាមេរិកអំពីការគំរាមកំហែងភេរវកម្មនៅក្នុងទីក្រុងមូស្គូ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី ។
ក្រោយហៅការវាយប្រហារភេរវកម្មនោះថាជា “ការប្រកាសសង្គ្រាម” លោក Matviychuk បានបន្ថែមថា រុស្ស៊ីនឹងត្រូវឆ្លើយតបទៅវិញតាមនោះ ហើយរដ្ឋាភិបាលទីក្រុងមូស្គូនឹងបំពាក់អាវុធពេញដៃដល់កងកម្លាំងប្រដាប់អាវុធជាមួយនឹងសមត្ថភាពគ្មានដែនកំណត់ ដើម្បីកម្ទេចភេរវករនៅគ្រប់ទីកន្លែងដែលពួកគេកំពុងសំងំលាក់ខ្លួន” ។
លោកបានបញ្ជាក់ទៀតថា ដូចគ្នាទៅនឹងអាមេរិកដែរដែលបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារលើអគារភ្លោះ ឥឡូវនេះយើងត្រូវចាប់ផ្តើមប្រតិបត្តិការដូចគ្នាទៅនឹងរបបរបស់លោក Zelensky និងសម្ព័ន្ធមិត្តរបស់ខ្លួន” ។

ទោះយ៉ាងណា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak ក៏បានចេញមកស្រាយបំភ្លឺចំពោះករណីនេះផងដែរថា រដ្ឋាភិបាលទីក្រុងកៀវសូមបញ្ជាក់ម្តងហើយម្ដងទៀត អ៊ុយក្រែនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រនោះទេ ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ដ៏សោកសង្រេងនៅទីក្រុងមូស្គូនេះទៀតសោត ក៏មានមហាមិត្តរបស់រុស្ស៊ីជាច្រើនផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារនៃជនរងគ្រោះ ខណៈនេះក៏ជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់រុស្ស៊ីផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ ក្រុងមូស្គូឲ្យហើយមក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន