ព័ត៌មានជាតិ
ក្នុងត្រីមាសទី១ឆ្នាំនេះ ខេត្តកែប នាំចេញផ្លែស្វាយកែវរមៀតជាង ៧ពាន់តោន កើនឡើង ៨២%
កែប ៖ កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៤នេះលោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបបានប្រាប់ឱ្យដឹងថាបើយោងតាមរបាយការណ៍ស្តីពីការធ្វើពាណិជ្ជកម្មផលិតផលផ្លែស្វាយកែវរមៀត របស់មន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ត្រឹមត្រីមាសទី១ ឆ្នាំនេះ ស្វាយកែវរមៀតរបស់ខេត្តកែប រដូវប្រមូលផលលើកទី១ ឆ្នាំ ២០២៤ នាំចេញបានចំនួន ៧.៧៥០តោន មានការកើនឡើងបានចំនួន ៣.៥០០តោន ស្មើនឹង ៨២ ភាគរយ បើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ដែលនាំចេញបានចំនួន ៤.២៥០តោនប៉ុណ្ណោះ។

លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងតម្លៃស្វាយកែវរមៀតស្រោប ដែលប្រជាកសិករលក់បាននៅក្នុងរង្វង់ចាប់ពី ៩០០រៀល ឡើងទៅ ១.១០០រៀល ក្នុងមួយគីឡូក្រាម ក្នុងតម្លៃផ្លែស្វាយកែវរមៀតខៀវក្នុងរង្វង់ចាប់ពី ៣៥០រៀល ទៅ ៥៥០រៀល ក្នុងមួយគីឡូក្រាម ក្នុងនោះទីផ្សារនាំចេញ មានប្រទេសវៀតណាម និងប្រទេសថៃ។

ទោះជាយ៉ាងណាលោក ឯម រតន៍ មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា បើគិតត្រឹមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះដោយមិនមានការកកស្ទះផលិតផលផ្លែស្វាយកែវរមៀតដែលបាននាំចេញនៅលើទីផ្សារនោះទេ។

គួរបញ្ជាក់ថា តំបន់ភ្នំវល្លិ៍ នៃស្រុកដំណាក់ដំណាក់ចង្អើរ ខេត្តកែប ជាជង្រុកផលិតផលកសិកម្មចម្រុះ ដែលមានដំណាំរាប់សិបមុខ និងដំណាំទៅតាមរដូវកាល តែដោយសារផ្ទៃដីផលិតតូចចង្អៀត ផលដំណាំទាំងនោះមិនទាន់ចាត់ចូលជាដំណាំទំនិញយុទ្ធសាស្ត្រ ដោយក្នុងនោះមានតែពីរមុខប៉ុណ្ណោះដែលរាប់បញ្ជូលមានស្វាយ និងម្រេច៕
ដោយ ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


