Connect with us

បច្ចេកវិទ្យា

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

បានផុស

នៅ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល Apple បានរក្សាតំណែងលេចធ្លោរបស់ខ្លួននៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ គេបានមើលឃើញថា ​គ្មានក្រុមហ៊ុនណាមួយអាចបង្កើតផលិតផលស្មាតហ្វូនដែលអាចប្រកួតប្រជែងជាមួយនឹង iPhone និងស្លាកយីហោរូបផ្លែប៉ោមឆែប ដែលជាម៉ាកប្រណីតសម្រាប់អ្នកមានជីវិភាពខ្ពស់បាននោះទេ។ ដូច្នេះហើយប្រទេសចិនគឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ iPhone បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួន ២០% នៃការលក់របស់ Apple ។ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ពេលបច្ចុប្បន្ននេះ អ្នកជំនាញបាននិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ” ។

រូបថត៖ Bloomberg 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៌លក់ក្នុងប្រទេសចិន Counterpoint ដែលបង្ហាញដោយសារព័ត៌មាន Zing news បានឱ្យដឹងថា ក្នុងរយៈពេល ៦ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះ ២៤% បើធៀបនឹងឆ្នាំមុន។ទន្ទឹមនឹងនេះ ការលក់របស់ក្រុមហ៊ុន Huawei ដែលជាគូប្រជែងក្នុងស្រុករបស់ Apple បានកើនឡើង ៦៤% ។

ប្រភពបាននិយាយថា ការច្របាច់ករបស់សហរដ្ឋអាមេរិកមកលើប្រទេសចិន និងភាពតានតឹងផ្នែកពាណិជ្ជកម្មបច្ចេកវិទ្យា បានបណ្តាលឱ្យជនជាតិចិននឿយណាយ ក្នុងការចាប់កាន់ប្រើប្រាស់ទូរស័ព្ទដៃដែលផលិតដោយក្រុមហ៊ុនអាមេរិក ដូច្នេះហើយកត្តានេះបានធ្វើឱ្យម៉ាកយីហោក្នុងស្រុកឈានមុខគេគឺ Huawei ចាប់ផ្ដើមរៀនរស់ដោយខ្លួនឯង រហូតទទួលបានជោគជ័យជាថ្មី ។

លោកស្រី Linda Sui នាយកជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវ TechInsights បានប្រាប់កាសែត New York Times ថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ” ។ យោងតាមអ្នកជំនាញ ហេតុផលដ៏ធំបំផុតមួយគឺការបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយមិនធូរស្រាលទេ វានឹងពិបាកសម្រាប់ Apple ក្នុងការរក្សាជំហររបស់ខ្លួននៅក្នុងប្រទេសចិន។ លោកស្រីបន្តថា “បញ្ហាមិនគ្រាន់តែមកពីអ្នកប្រើប្រាស់ទេ វាក៏ទាក់ទងទៅនឹងរូបភាពរួមផងដែរ នៅពេលដែលមហាអំណាចទាំងពីរប្រឈមមុខដាក់គ្នា។ នេះ​គឺ​ជា​ដើម​ចម​ដែល​នៅ​ពី​ក្រោយ​រាល់​បញ្ហា​ប្រឈម​របស់ Apple” ។

រូបថត៖ Bloomberg 

សម្រាប់មនុស្សមួយចំនួននៅក្នុងប្រទេសចិន ការទិញទូរស័ព្ទមិនខុសពីការប្រកាសជំហរនយោបាយនោះទេ។ នៅលើបណ្តាញទំនាក់ទំនងសង្គម ការជជែកដេញដោលជាបន្តបន្ទាប់បានផ្ទុះឡើងជុំវិញថាតើការប្រើប្រាស់ iPhone គឺជាការប្រមាថដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ហើយកាល​ពី​ឆ្នាំ​មុន ទីភ្នាក់ងារ​រដ្ឋាភិបាល​ចិន​មួយ​ចំនួន​បាន​ចេញ​បទប្បញ្ញត្តិ​ហាម​បុគ្គលិក​មិន​ឱ្យ​ប្រើ iPhone សម្រាប់​ការងារ ដោយបទប្បញ្ញត្តិនេះបានលេចឡើងតិចជាង ២ សប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Huawei បានចាប់ផ្តើមបញ្ចេញស្មាតហ្វូន Mate 60 Pro ដែលជាស្មាតហ្វូនបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ “ក្នុងស្រុក” ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ហៅ​ថា​នេះ​ជា​ជ័យជម្នះ​សម្រាប់​ក្រុមហ៊ុន Huawei ដែលបានប្រឆាំង​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​កម្រិត​ការ​អភិវឌ្ឍ​បច្ចេកវិទ្យារបស់ប្រទេសចិន។

យោងតាមទិន្នន័យពី Counterpoint ការលក់របស់ក្រុមហ៊ុន Huawei បានដណ្ដើមទីផ្សារស្មាតហ្វូនទាំងមូលក្នុងរយៈពេល ៦ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ដែលធ្វើឱ្យក្រុមហ៊ុនកាន់កាប់ចំណែកទីផ្សារធំទីពីរនៅក្នុងទីផ្សារស្មាតហ្វូនរហូតដល់ ១៧% ។

សូមជម្រាបជូនផងដែរថា យោងតាម កាសែត New York Times ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់ iPhones នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០៩ ហើយលើកចុងក្រោយដែល Apple បានបាត់បង់តំណែងក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei គឺនៅឆ្នាំ ២០១៩ ។ ប៉ុន្តែភ្លាមៗនោះ រដ្ឋបាលលោក Donald Trump បាន “ពន្យារអាយុជីវិត” របស់ Apple តាមវិធីដាក់កម្រិតបច្ចេកវិទ្យារបស់ចិន តាមរយៈការកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មបច្ចេកវិទ្យារវាងក្រុមហ៊ុន Huawei និង Google រួមទាំងក្រុមហ៊ុន semiconductor មួយចំនួនក៏បានកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរបស់ចិនផងដែរ ៕

ប្រែសម្រួលដោយ៖ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៦ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៧ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៧ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម