ព័ត៌មានអន្ដរជាតិ
តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ
ប៉ុន្មានម៉ោងបន្ទាប់ពីស្ពាន Francis Scott Key ត្រូវកប៉ាល់ដឹកកុងតឺន័របុកបាក់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសថា រដ្ឋាភិបាល នឹងចំណាយលើការកសាងគម្រោងដ៏សំខាន់នេះឡើងវិញ ហើយក្រោយការវាយតម្លៃនិងគិតគូរមក ក្រុមអ្នកជំនាញប៉ាន់ស្មានថា ថ្លៃសាងសង់ស្ពានដែលតភ្ជាប់ទៅកំពង់ផែ Baltimore ក្នុងរដ្ឋ Maryland ដ៏សំខាន់មួយនេះ នឹងត្រូវចំណាយអស់ប្រាក់ប្រមាណ៦០០លានទៅ២ពាន់លានដុល្លារ អាស្រ័យលើពេលវេលានៃការសាងសង់។
យ៉ាងណាក្តី តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមីនា, ក៏មានការខ្វែងគំនិតគ្នាផងដែរពាក់ព័ន្ធកញ្ចប់ថវិកាយកទៅសាងសង់ស្ពាននេះឡើងវិញ ដោយលោក បៃដិន បានស្នើឲ្យចំណាយថវិកាសហព័ន្ធ ប៉ុន្តែសភាអះអាងថា នេះគឺទំនួលខុសត្រូវរបស់រដ្ឋ Maryland តែមួយគត់។
ត្បិតតែថ្លៃចំណាយសង់ស្ពាន មិនត្រូវគេដឹងច្បាស់ថាអស់ប៉ុន្មានឲ្យប្រាកដក៏ពិតមែន តែលោក បៃដិន នៅតែហ៊ានធានាថា លោកនឹងបញ្ចុះបញ្ចូលឲ្យសភាគាំទ្រសំណើរបស់លោកឲ្យទាល់តែបាន ជាហេតុធ្វើឲ្យអ្នកប្រជាធិបតេយ្យភាគច្រើន សរសើរមិនដាច់ពីមាត់ ជាពិសេសពីសំណាក់តំណាងរាស្រ្តនៅក្នុងរដ្ឋ Maryland ផ្ទាល់តែម្តង។
លោក បៃដិន ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា “បំណងរបស់ខ្ញុំគឺថា រដ្ឋាភិបាលសហព័ន្ធនឹងចំណាយថ្លៃដើមទាំងស្រុង ក្នុងការសាងសង់ស្ពានឡើងវិញ ហើយខ្ញុំសង្ឃឹមថាសភានឹងគាំទ្ររឿងនេះ”។
ទោះបីជាយ៉ាងណាក៏ដោយ គំនិតនេះបានបង្កឲ្យមានប្រតិកម្មពីអ្នកអភិរក្ស ដែលក្តៅស្លឹកត្រចៀករួចទៅហើយជាមួយនឹងការអនុម័តរបស់សភានាពេលថ្មីៗនេះ អំពីកញ្ចប់ថវិកាដ៏ធំសម្រាប់ឆ្នាំ២០២៤។ ពួកគេនិយាយថា ជាមួយនឹងឱនភាពថវិកាបច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអាចបន្ថែមប្រាក់ទៅលើបំណុលជាតិដែលកំពុងធ្ងន់ធ្ងរស្រាប់បានទៀតទេ។
ស្របពេលជាមួយគ្នានោះ អ្នកសេរីនិយមមួយចំនួននៅក្នុងគណបក្សប្រជាធិបតេយ្យ ក៏ចោទសួរអំពីសំណើរបស់លោកបៃដិនផងដែរ ដោយលើកហេតុផលថា មូលហេតុមួយនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីម្ចាស់កប៉ាល់កុងតឺន័រ ដូច្នេះពួកគេក៏ត្រូវតែទទួលខុសត្រូវលើការចំណាយផងដែរ។
លោក Jamal Simmons អ្នកយុទ្ធសាស្រ្តប្រជាធិបតេយ្យ និងជាអតីតនាយកទំនាក់ទំនងរបស់អនុប្រធានាធិបតី Kamala Harris បានលើកឡើងថា “សូមឲ្យមានការច្បាស់លាស់បន្តិចអំពីសោកនាដកម្មនៅ Baltimore។ ស្ពានមិនមែនបាក់ភ្លាមៗទេ ហើយក៏មិនមានការរញ្ជួយដីដែរ។ ស្ពានបាក់ដោយសារតែកប៉ាល់ឯកជនបាត់បង់ការគ្រប់គ្រង យ៉ាងហោចណាស់ ពួកគេត្រូវទទួលខុសត្រូវមួយផ្នែក សម្រាប់ឧប្បត្តិហេតុនេះ”។
សូមបញ្ជាក់ថា តាំងពីដើមមក សភាអាមេរិក មិនសូវរកាំរកូសគ្នាដូចពេលនេះទេ បន្ទាប់ពីមានឧប្បត្តិហេតុណាមួយកើតឡើង ជាក់ស្តែងដូចជានៅពេលដែលស្ពាន I-35 ក្នុងទីក្រុង Minneapolis បាក់កាលពីឆ្នាំ២០០៧ជាដើម ដោយសភាទាំងពីរ បានអនុម័តថវិកាគ្រាអាសន្នដើម្បីសាងសង់ស្ពានឡើងវិញ ហើយអតីតប្រធានាធិបតី George W. Bush ក៏បានចុះហត្ថលេខាលើច្បាប់នេះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


