ជីវិតកម្សាន្ដ
មាស សុខសោភា បង្ហើបប្រវត្តិរឿងរ៉ាវតស៊ូកាលពីក្មេងធ្លាប់ឆ្លងកាត់
តារាចម្រៀងអ្នកនាង មាស សុខសោភា ថ្វីត្បិតតែបច្ចុប្បន្ននាងបានចាក់ចេញពីទ្រនំចាស់ ផលិតកម្មថោន រយៈពេលជិត ៣ឆ្នាំហើយពិតមែន តែសម្រប់ទីផ្សារគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរបស់នាងតែងនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។
យ៉ាងណាមិញ ស្របពេលទីផ្សានៅតែមានសន្ទុះគាំទ្រខ្លាំងស្រាប់តែកំពូលតារាចម្រៀង មាស សុខសោភា បានចេញមុខបង្ហើបប្រវត្តិរបស់ខ្លួន កាលពីក្មេងធ្លាប់ឆ្លងកាត់រឿងរ៉ាវតស៊ូមួយចំនួន។
មាស សុខសោភា បានរំលេចខ្លឹមសារជាមួយចំណងជើបទចម្រៀងថ្មី ថា « “ជួបជុំផៅញាតិ“ បទចម្រៀងចូលឆ្នាំខ្មែរឆ្នាំនេះខ្ញុំបានបញ្ចូលសាច់រឿងពីជីវិតពិតរបស់ខ្ញុំខ្លះៗមកបង្ហាញជូន»។
អ្នកនាង មាស សុខសោភា បានលើកឡើងថា” ក្រោយសាលាបឋមសិក្សាកៀនស្វាយ នាងខ្ញុំតែងតែជួយលាងចាន និងធ្វើម្ហូបឲ្យម្តាយខ្ញុំជានិច្ចហើយនៅចុងសប្តាហ៍នាងខ្ញុំបានដើរលក់ផ្លែឈើ និងបន្លែនៅជុំវិញភូមិដែលខ្ញុំរស់នៅ“។
កំពូលតារាចម្រៀងរូបនេះបានបន្ថែមទៀតថា នាងមានមោទនភាពចំពោះទីកន្លែងដែលនាងបានជ្រកកោនណាស់មកពីការលះបង់កន្លែងដែលនាងនៅពេលនោះបានធ្វើឲ្យនាងប្រឹងប្រែងធ្វើ ហើយទទួលបានលទ្ធផល នឹងមានសុភមង្គលជាមួយបងប្អូននាពេលនេះ។
គួរកត់សម្គាល់ថា ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់តារាចម្រៀងសម្លេងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា នៅលើទីផ្សារសិល្បៈសព្វថ្ងៃនេះត្រូបានអ្នកតាមដានវិស័យសិល្បៈខ្មែរវិភាគឃើញថា ដោយសារតារាស្រីរូបនេះគឺមានឥទ្ធិពលសម្លេងអំណោយផលពីធម្មជាតិដែលធ្វើឲ្យអ្នកគាំទ្រ និងមិត្តៗយុវវ័យស្តាប់មិនចេះជិនណាយ ពិសេសបូករួមនឹងលក្ខណៈសម្បត្តិ អត្តចរិត រួសរាយរាក់ទាក់ដែលមើលឃើញពីការផ្តល់តម្លៃចំពោះអ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
KPT+៤ ម៉ោង ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ